
អន្រជាតិ៖ អគ្គិភ័យឆាបឆេះខ្លាំងដែលបានព្រួសផ្សែងពុលចេញពីរោងចក្រកែឆ្នៃថង់ប្លាស្ទិក ស្ថិតនៅតំបន់ភាគខាងកើតរដ្ឋ Indiana សហរដ្ឋអាមេរិក បានបង្ខំឲ្យមនុស្សរាប់ពាន់នាក់ជម្លៀសខ្លួនចេញ ហើយមនុស្សរាប់មិនអស់ជាច្រើនទៀត មានការងឿងឆ្ងល់ថាអ្វីខ្លះអាចនឹងធ្វើឲ្យប៉ះពាល់ដល់សុខភាព និងបរិស្ថានរបស់ពួកគេ ។
លោកឧត្តមសេនីយ៍ Steve Jones មកពីនាយកដ្ឋានពន្លត់អគ្គិភ័យរដ្ឋ Indiana និយាយថា ថង់ប្លាស្ទិក ស្ថិតក្នុងចំណោមវត្ថុដែលចាប់ផ្តើមឆេះនៅរោងចក្រ Richmond កាលពីថ្ងៃអង្គារ ហើយផ្សែងខ្មៅដ៏ក្រាស់ដែលហុយចេញពីទីតាំងកើតហេតុនោះ ពិតជាតិពុលកម្រិតខ្ពស់ ។
លោក Jones និយាយកាលពីល្ងាចថ្ងៃអង្គារថា មានសារធាតុគីមីផ្សេងៗគ្នាជាច្រើនដែលចេញពីថង់ប្លាសិ្ទក ពេលដែលភ្លើងឆាបឆេះ ហើយវាគឺជាក្តីកង្វល់មួយ ។ លោកថា អគ្គិភ័យនេះ អាចនឹងឆាបឆេះរយៈពេលច្រើនថ្ងៃ ។
ដោយឡែក លោក Dave Snow គឺជាអភិបាលក្រុង Richmond និយាយកាលពីថ្ងៃពុធថា ស្របពេលដែលមូលហេតុបណ្តាលឲ្យកើតមានអគ្គិភ័យឆាបឆេះខ្លាំងនេះ មិនទាន់ត្រូវបានដឹង ក្រុមមន្រ្តីទីក្រុងដឹងថា អ្វីដែលកំពុងប្រតិបត្តិការនៅទីនេះ គឺជាគ្រោះថ្នាក់ដែលកើតចេញពីអគ្គិភ័យនេះ ។ នេះគឺជាការព្រួយបារម្ភសម្រាប់ពួកយើង ។
គ្មានសេចក្តីរាយការណ៍ពីអ្នករងរបួសធ្ងន់ធ្ងរនោះទេ ប៉ុន្តែមនុស្សប្រហែល ២ពាន់នាក់ ក្នុងចំណោមពលរដ្ឋ ៣៥.០០០រស់នៅក្នុងទីក្រុង Richmond ជាប់ព្រំប្រទល់រដ្ឋ Ohio ត្រូវបានបញ្ជាឲ្យជម្លៀសខ្លួនចេញ ។
លោក Jones និយាយទៀតថា តំបន់ជម្លៀសអ្នកស្រុក ស្ថិតនៅក្នុងរង្វង់ចម្ងាយកន្លះម៉ៃល៍ពីអគ្គិភ័យ ប៉ុន្តែក្រុមអាជ្ញាធរអាចនឹងផ្លាស់ប្តូរការជម្លៀស បើសិនជាទិសដៅខ្យល់ផ្លាស់ប្តូរ ៕