រដ្ឋមន្រ្តីកសិកម្ម ជំរុញផលិតផលកសិកម្មសក្តានុពល និងទំនិញបញ្ជាក់ភូមិសាស្ត្រ

2023/04/13 06:13:44 pm        54

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ កាលពីព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ បានចូលរួមប្រជុំពិភាក្សាលើគម្រោង “Public-Social-Private Partnership for Ecologically-Sound Agriculture and Resilient Livelihoods in Northern Tonle Sap Basin ហៅកាត់ ភៀល (PEARL)” នៅទីស្តីការក្រសួង។

បន្ទាប់ពីបានទទួលស្តាប់ការធ្វើបទបង្ហាញអំពីគម្រោង ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យគម្រោងផ្តោតយកចិត្តទុកដាក់លើផលិតផលសុវត្ថិភាព និងទំនិញបញ្ជាក់ភូមិសាស្ត្រ ជាពិសេសដំណាំស្វាយចន្ទី ស្រូវ ស្វាយ និងបន្លែ។

ឯកឧត្តម បានផ្ដល់អនុសាសន៍ធ្វើឱ្យអស់សក្តានុពលនៃផលិតកម្មកសិកម្ម ដើម្បីធានាថា កសិករមានការងារពេញមួយឆ្នាំ មានប្រសិទ្ធភាពសេដ្ឋកិច្ច និរន្តរភាព និងគិតគូដល់បរិស្ថាន។ លើសពីនេះទៀត ត្រូវបណ្តុះបណ្តាលធនធានមនុស្សឱ្យមានសមត្ថភាព ជំនាញពិតប្រាកដ អនុវត្តសកម្មភាពគម្រោងតាមផែនការ និងប្រើប្រាស់ថវិកាឱ្យចំគោលដៅ ដើម្បីសម្រេចជោគជ័យតាមការរំពឹងទុក។

បើតាមឯកឧត្តម ឌិត ទីណា គម្រោងត្រូវមានយុទ្ធសាស្ត្រផលិតកម្មច្បាស់លាស់ ហើយត្រូវប្រាកដថា នៅពេលគម្រោងបិទបញ្ចប់នៅឆ្នាំ២០២៩ខាងមុខ សហគមន៍កសិកម្ម នៅតែអាចបន្តសកម្មភាពនិងភាពរីកចម្រើនទៅមុខបានដោយខ្លួនឯង។

ជាមួយគ្នានេះ ឯកឧត្តម ស្នើឱ្យមានការបង្កើតការិយាល័យប្រចាំខេត្តគោលដៅទាំង ៤ ដើម្បីធានាប្រសិទ្ធភាព និងអន្តរាគមន៍ការងារបានឆាប់រហ័សទាន់ពេលវេលា។

សូមជម្រាបថា គម្រោង ភៀល គឺមានគោលដៅលើកកម្ពស់ភាពធន់នឹងបម្រែបម្រួលអាកាសធាតុចំពោះកសិករខ្នាតតូច និងសហគមន៍មូលដ្ឋានដើម្បីទទួលបានប្រយោជន៍ តាមរយៈការបង្កើនលទ្ធភាពទទួលបានចំណែកទីផ្សារនៃការផ្លាស់ប្តូរការអនុវត្ត ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសប្រសិទ្ធភាពនៃការអនុវត្តភាពជាដៃគូរដ្ឋ សង្គម ឯកជន លើផលិតកម្មកសិកម្ម។

គម្រោងនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ២០២៣ ដល់២០២៩ ក្នុងខេត្តគោលដៅចំនួន៤ គឺសៀមរាប ព្រះវិហារ កំពង់ធំ និងឧត្តរមានជ័យ ហើយមានដៃគូសហការគាំទ្រដូចជាក្រសួងកសិកម្ម ក្រសួងបរិស្ថាន ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងពាណិជ្ជកម្ម ក្រសួងកិច្ចការនារី និងធនាគារអភិវឌ្ឍជនបទនិងកសិកម្ម៕

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am