សៀមរាប៖ កម្ពុជាត្រៀមបំបែកកំណត់ត្រាពិភពលោករាំម៉ាឌីហ្សុនអ្នកចូលរួម៤៩៩៩នាក់ នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣បន្តិចទៀតនេះ។
កម្មវិធីបំបែកឯតទគ្គកម្មរាំចង្វាក់ម៉ាឌីហ្សុននាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងបង្ហាញពី មិត្តភាព សាមគ្គីភាពជាធ្លុងមួយ តាមរយៈការរាំចង្វាក់រាំម៉ាឌីហ្សូនកាលពីឆ្នាំ២០១៥ យើងបានរៀបចំរួចម្ដងមកហើយ ចំនួន ២០១៥ នាក់ដោយឡែកសម្រាប់ឆ្នាំ ២០២៣ ចំនួនទៅតាមការគ្រោងទុកចំនួន ៤,៩៩៩ នាក់ការបំបែកឯតទគ្គកម្មរាំម៉ាឌីហ្សូនជាថ្មីម្តងទៀត និងធំជាងមុន គឺជាការបង្ហាញប្រាប់សកលលោកថា សមត្ថភាព និងលទ្ធភាពរបស់កម្ពុជា គឺមានការរីកចម្រើនពីមួយថ្ងៃ ទៅមួយថ្ងៃ ក្រោមពាក្យស្លោកថា “ខ្មែរធ្វើបាន”។
លើសពីនេះថែមទៀត កម្មវិធីបំបែកឯតទគ្គកម្មនេះក៏ត្រូវបានរៀបចំឡើងវិញ ក្នុងគោលបំណងអបអរសាទរខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដោយនាំត្រឡប់មកវិញនូវទស្សនីយភាពដ៏អស្ចារ្យលំដាប់ពិភពលោក និងការចងចាំគួរជាទីមោទករបស់ប្រជាជនកម្ពុជា ក៏ដូចជាការបង្កើតឱកាសចូលរួមរាំលេងកម្សាន្តរបស់មហាជន និងភ្ញៀវទេសចរណ៍អន្តរជាតិក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣។
អ្នកចូលរួមរាំបំបែកឯតទគ្គកម្ម រួមមាន៖ប្អូនៗ យុវជន សិស្សានុសិស្ស ដែលមកពីតាមបណ្តាសាលារដ្ឋ និងឯកជននៅក្នុងក្រុងសៀមរាបប្អូនៗ យុវជន មកពីតាមបណ្តាស្រុក ចំនួន ៥ គឺ ស្រុកពួក ស្រុកសូនិគម ស្រុកប្រាសាទបាគង ស្រុកបន្ទាយស្រី និងស្រុកអង្គធំប្អូនៗប្អូនៗ គរុសិស្សមកពីសាលាគរុកោសល្យមន្ទីរអង្គភាពនិស្សិតមកពីសកលវិទ្យាល័យក្នុងក្រុងសៀមរាប៕









