អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា ការបាញ់ប្រហារទ្រង់ទ្រាយធំនៅសហរដ្ឋអាមេរិក មិនមែនបណ្តាលមកពីចំនួនអាវុធដែលមាននោះទេ ប៉ុន្តែវាដោយសារតែបញ្ហាសុខភាពផ្លូវចិត្ត សង្គម វប្បធម៌ និងអារម្មណ៍។

ថ្លែងក្នុងវេទិកាសមាគមអាវុធជាតិ(NRA)នៅរដ្ឋ Indianapolis លោក Trumpអះអាងថា សហរដ្ឋអាមេរិកមានអាវុធដល់កម្រិតអស់រយៈពេលជាច្រើនសត វត្សរ៍មកហើយៗពុំដែលឮគេនិយាយពីការសម្លាប់រង្គាលសិស្សសាលានោះទេ រហូតដល់ឆ្នាំ ២០០០
ពាក់ព័ន្ធនឹងករណីបាញ់ប្រហារនៅសាលារៀនក្នុងទីក្រុង Nashville កាលពីថ្ងៃទី ២៦ ខែមីនា ដែលបានសម្លាប់ក្មេង ៣នាក់ និងមនុស្សចាស់ ៣នាក់ លោក Trumpនិយាយថា វិធានការស្នើសុំសម្រាប់ការគ្រប់គ្រងអាវុធនឹង គ្មានអ្វីអាចការពារការវាយប្រហារដោយបុគ្គលឆ្កួត និងពូកែរំខានបាននោះទេ ។
លោក Trumpដែល NRA គាំទ្រខ្លាំងនៅឆ្នាំ ២០១៦ មុនពេលលោកប្រកាសផ្លូវការជាបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋនោះ និយាយថា លោកនឹងជំរុញឲ្យមានឥណទានពន្ធថ្មី ដើម្បីចេញសងគ្រូបង្រៀន ដែលលាក់ ឬកាន់អាវុធ និងការទទួលបានការហ្វឹកហាត់បាញ់អាវុធ ។
សូមបញ្ជាក់ថា កិច្ចប្រជុំរបស់ NRA បានធ្វើឡើងចំពេលសំខាន់នៃយុទ្ធនាការប្រធានាធិបតីរបស់ក្រុមសាធារណរដ្ឋ ៕