ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ (ថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ) មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៦លើកនៅទូទាំងប្រទេស បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ របួសធ្ងន់ស្រាល ១២នាក់។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួស គឺកើតឡើងដោយសារល្បឿន ១លើក (ស្លាប់ ១នាក់) មិនគោរពសិទ្ធ ២លើក មិនប្រកាន់ស្តាំ ៣លើក (ស្លាប់ ១នាក់)៕