បាតុកម្មបានផ្ទុះឡើងនៅក្នុងទីក្រុងប៉ារីស កាលពីថ្ងៃសុក្រ ក្រោយក្រុមប្រឹក្សារដ្ឋធម្មនុញ្ញបារាំង បើកភ្លើងខៀវដល់កំណែទម្រង់សោធននិវត្តន៍របស់លោកប្រធានាធិបតី Emmanuel Macron ។ កំណែទម្រង់នេះ នឹងដំឡើងអាយុចូលនិវត្តន៍ពី ៦២ឆ្នាំ ដល់ ៦៤ឆ្នាំ ហើយក្រុមមន្រ្តី សន្យាថា នឹងដាក់វាឲ្យចូលជាធរមានយ៉ាងឆាប់រហ័ស ការឯកភាពរបស់តុលាការក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ បានកើតមានឡើង បើទោះបីជាមានបាតុកម្ម និងកូដកម្មតាមដងផ្លូវអស់រយៈពេលជាច្រើនខែក៏ដោយ ។
ការស្ទង់មតិបង្ហាញថា ភាគច្រើននៃប្រជាពលរដ្ឋបារាំង ប្រឆាំងនឹងកំណែទម្រង់មួយនេះ ហើយនិងប្រឆាំងជាមួយរដ្ឋាភិបាលដែលបានជំរុញសេចក្តីស្នើច្បាប់ឲ្យឆ្លងកាត់សភាដោយពុំចាំបាច់មានការបោះឆ្នោតចុងក្រោយ ។
មេដឹកនាំក្រុមសហជីពដែលអំពាវនាវឲ្យលោក Macronកុំឲ្យត្រូវប្រកាសប្រើប្រាស់ច្បាប់នេះ និយាយថា អ្វីដែលលោកអាចនិយាយបាន គឺលោកមានការតក់ស្លុត ។ វាគឺជាលទ្ធិប្រជាធិបតេយ្យ ហើយវាក៏មិនមែនជាលទ្ធិប្រជាធិបតេយ្យនោះដែរ ។ លោក Macronបាននិយាយថា ពលរដ្ឋបារាំង ត្រូវតែធ្វើការយូរជាងនេះ ឬថវិកាសោធននិវត្តន៍រាប់ពាន់លានអឺរ៉ូ នឹងធ្លាក់ក្នុងបំណុល នៅដំណាច់ទសវត្សរ៍នេះ ។
ក្រុមសហជីពនិយាយថា ប្រាក់អាចរកបានកន្លែងផ្សេងទៀត រួមទាំងការយកពន្ធពីអ្នកមានបន្ថែមទៀត ៕
