
សៀមរាប៖ កម្ពុជាបានបំបែកកំណត់ត្រាពិភពលោកជាថ្មីម្តងទៀត លេីការរាំម៉ាឌីហ្សុន ដោយមានអ្នកចូលរួមរហូតដល់ ៤.៩៩៩នាក់។
កំណត់ត្រាលេីកទី១គឺធ្វេីឡេីងកាលពីឆ្នាំ២០១៥ ដែលកាលណោះមានអ្នកចូលរួមចំនួន២០១៥នាក់ ដែលនេះមានន័យថា កម្ពុជានៅតែរក្សាដំណែង ហេីយថែមទាំងបានបន្ថែមចំនួនអ្នករាំកាន់តែច្រេីនជាងមុន នៅថ្ងៃទី ១៥ ខែមសា ឆ្នាំ២០២៣នេះ ។
ដោយឡែកសម្រាប់ឆ្នាំ២០២៣ ចំនួនទៅតាមការគ្រោងទុកគឺ ៤.៩៩៩នាក់ ដែលជាការបំបែកឯតទគ្គកម្មរាំម៉ាឌីហ្សូនជាថ្មីម្តងទៀត និងធំជាងមុន ដើម្បីបង្ហាញប្រាប់សកលលោកថា សមត្ថភាព និងលទ្ធភាពរបស់កម្ពុជា គឺមានការរីកចម្រើនពីមួយថ្ងៃ ទៅមួយថ្ងៃ ក្រោមពាក្យស្លោកថា “ខ្មែរធ្វើបាន”។
លើសពីនេះថែមទៀត កម្មវិធីបំបែកឯតទគ្គកម្មនេះ ក៏ត្រូវបានរៀបចំឡើងវិញ ក្នុងគោលបំណងអបអរសាទរខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដោយនាំត្រឡប់មកវិញនូវទស្សនីយភាពដ៏អស្ចារ្យលំដាប់ពិភពលោក និងការចងចាំគួរជាទីមោទករបស់
ប្រជាជនកម្ពុជា ក៏ដូចជាការបង្កើតឱកាសចូលរួមរាំលេងកម្សាន្តរបស់មហាជន និងភ្ញៀវទេសចរណ៍អន្តរជាតិក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣។
អ្នកចូលរួមរាំបំបែកឯតទគ្គកម្ម រួមមាន៖ ប្អូនៗ យុវជន សិស្សានុសិស្ស ដែលមកពីតាមបណ្តាសាលារដ្ឋ និងឯកជននៅក្នុងក្រុងសៀមរាបប្អូនៗ យុវជន មកពីតាមបណ្តាស្រុក ចំនួន ៥ គឺ ស្រុកពួក ស្រុកសូនិគម ស្រុកប្រាសាទបាគង ស្រុកបន្ទាយស្រី និងស្រុកអង្គធំប្អូនៗប្អូនៗ គរុសិស្សមកពីសាលាគរុកោសល្យមន្ទីរអង្គភាពនិស្សិតមកពីសកលវិទ្យាល័យក្នុងក្រុងសៀមរាប៕





