ពិព័រណ៍នំខ្មែរថែវប្បធម៌ក្នុងកម្មវិធីកំពតសង្ក្រាន្ត ទទួលការគាំទ្រច្រើនពីភ្ញៀវទេសចរ

2023/04/15 05:48:21 pm        215

កំពត៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ថ្ងៃទី១ ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមកដើរលេងកម្សាន្តតាមរមណីយដ្ឋាន និងកំពតសង្ក្រាន្ត សរុបប្រមាណជិត​១០ម៉ឺននាក់។ ពិព័រណ៍នំខ្មែរថែវប្បធម៌ គេឃើញមានមនុស្សចាប់អារម្មណ៍ច្រើន ដោយសារនំប្រពៃណីខេត្តកំពត មានច្រើនមុខ មានរស់ជាតិឆ្ងាញ់ និងដាក់លក់ក្នុងតម្លៃទាបជាងទីផ្សារ។

ភ្ញៀវទេសចរមកដើរលេងកម្សាន្តក្មុងកម្មវិធីកំពតសង្ក្រាន្ត បានបញ្ជាក់ថា កម្មវិធីកំពតសង្ក្រាន្តឆ្នាំនេះ រៀបចំបានស្អាត ទេសចរមកដើរលេងច្រើន សន្តិសុខ សណ្តាប់ធ្នាប់ អនាម័យល្អបរិស្ថានល្អ។ និយាយដោយឡែក ពិព័រណ៍នំខ្មែរថែវប្បធម៌ គឺជាកម្មវិធីមួយដែលគួរឲ្យចាប់អារម្មណ៍បំផុត ព្រោះនៅ​ក្នុងពិព័រណ៍នេះ ​មានដាក់តាំងបង្ហាញ ​និងលក់នំបុរាណខ្មែរ​ ដែលធ្វើផ្ទាល់ដៃរបស់​បងប្អូនពលរដ្ឋខេត្តកំពត​ មានរស់ជាតិឆ្ងាញ់ ​និងលក់ក្នុងតម្លៃថោក។ ​ហើយតាមរយៈពិព័រណ៍នេះ វាក៏​បានបង្ហាញដល់ភ្ញៀវទេសចរ ​និងក្មេងៗជំនាន់ក្រោយ ​ឲ្យបានស្គាល់ប្រភេទនំប្រពៃណីខ្មែរ ដែលមានជាយូរលង់ណាស់មកហើយ។

ចំណែកអ្នកធ្វើនំមកពីស្រុកដងទង់ បានបង្ហាញអំពីសេចក្តីសប្បាយរីករាយរបស់ខ្លួនថា អ្នក​ស្រីពិតជាអរគុណដល់ឯកឧត្តម ម៉ៅ​ ធនិន អភិបាលខេត្តកំពត​ និងលោកជំទាវ ដែលមាន​គំនិត​ផ្តួចផ្តើម​រៀបចំកម្មវិធីនេះឡើង​ ដោយផ្តល់ដើមទុនទាំងអស់​ ដល់ប្រជាពលរដ្ឋធ្វើនំលក់ ដើម្បី​បានប្រាក់ចំណូលផង​ និងបានចូលរួមកម្សាន្តសប្បាយក្នុងពិធីកំពតសង្ក្រាន្តផង។ ចំណែកឯកការលក់នំវិញ ​គឺថោកជាងពាក់កណ្តាលនៃតម្លៃទីផ្សារ។

ប្រធានមន្ទីរទេសចរណ៍ខេត្ត លោកសយ ស៊ីណុល បានប្រាប់ឲ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ថ្ងៃទី១ ​ភ្ញៀវទេសចរបានមកលេងខេត្តកំពត​ ប្រមាណជិត ១០ម៉ឺននាក់ ចំពោះស្ថានភាពទូទៅ​មាន​ភាពល្អប្រសើរ​ ពលរដ្ឋ ​និងភ្ញៀវទេសចរមានទឹកមុខសប្បាយរីករាយ ​ហើយសេវាម្ហូអាហារ និង​សេវាស្នាក់នៅគ្មានការតម្លើងថ្លៃទេ ​ពិសេសពិព័រណ៍នំខ្មែរថែវប្បធម៌ គឺទទួលបានការនិយម​គាំទ្រ​ច្រើនពីភ្ញៀវទេសចរជាតិ​ និងអន្តរជាតិ។

លោកប្រធានមន្ទីរក៏សូមអំពាវនាវ ​ដល់ភ្ញៀវទេសចរ អាជីវករទាំងអស់ សូមយកចិត្តទុកដាក់​ក្នុងការ​គ្រប់គ្រង់​កាសសំណល់ ​ពិសេសសំរាម សូមប្រមូលដាក់ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ​ដើម្បីធានាថា មុនពេលកម្មវិធី ពេលកម្មវិធី ​និងក្រោយកម្មវិធីបុណ្យចូលឆ្នាំថ្មីចប់ ខេត្តកំពតនៅតែរក្សា​បាននូវបរិស្ថានអនាម័យស្អាត៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm