សៀមរាប៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ (ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី) មានចំនួនប្រមាណ ៤៣៦,៦៧៩ នាក់ក្នុងនោះ ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ មានចំនួនប្រមាណ ៤៣០,០០០នាក់ ទៅទស្សនាក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងតំបន់អង្គរ និងក្នុងក្រុងសៀមរាប មានចំនួនប្រមាណ ៣៥០,០០០នាក់ ។
- រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន មានចំនួប្រមាណ ១០,០០០នាក់។
- តំបន់ទន្លេសាប មានចំនួនប្រមាណ ៥,០០០នាក់។
- សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់រមណីយដ្ឋានផ្សេងៗមានចំនួនប្រមាណ ៦៥,០០០នាក់។
ចំណែកភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៦,៦៧៩នាក់ ៕








