ប្រមុខ UNលើកឡើងក្តីកង្វល់ពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិរវាងរុស្ស៊ី និងអ៊ុយក្រែន

2023/04/15 11:45:24 am        209

អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក Antonio Guterres បានសរសេរលិខិតផ្ញើទៅកាន់រុស្ស៊ី អ៊ុយក្រែន និងទួរគី ដើម្បីលើកឡើងពីក្តីបារម្ភចំពោះការអនុវត្តន៍កិច្ចព្រមព្រៀង ដែលអនុញ្ញាតឲ្យមានការនាំចេញគ្រាប់ធញ្ញជាតិដោយសុវត្ថិភាពអំឡុងសម័យសង្រ្គាម ចេញពីកំពង់ផែសមុទ្រខ្មៅជាច្រើនកន្លែងរបស់អ៊ុយក្រែន ។

UNនិយាយថា គ្មាននាវាណាមួយ ត្រូវបានគេត្រួតពិនិត្យនោះទេ កាលពីថ្ងៃអង្គារ ក្រោមកិច្ចព្រមព្រៀងដែលបានយល់ព្រមកាលពីខែកក្កដា ឆ្នាំមុន ហើយការត្រួតពិនិត្យ បានចាប់ផ្តើមឡើងវិញ កាលពីថ្ងៃពុធ ។

លោក Stephane Dujarric គឺជាអ្នកនាំពាក្យ UNនិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកអគ្គលេខាធិការ បានសរសេរលិខិតផ្ញើទៅកាន់ភាគីពាក់ព័ន្ធ ហើយពួកយើងកំពុង​ធ្វើការយ៉ាងយកចិត្តទុកដាក់ ក្នុងការសម្របសម្រួលយ៉ាងជិតស្និត​ជាមួយទួរគី ដើម្បីរក្សាបន្តអនុវត្តន៍កិច្ចព្រមព្រៀងដ៏ចាំបាច់មួយនេះ ។

កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើអន្តរការីដោយ UN និងប្រទេសទួរគី ដើម្បីដោះស្រាយវិបត្តិ​ស្បៀងអាហារសកល ដែលក្រុមមន្រ្តី UNនិយាយថា វាបានធ្ងន់ធ្ងរខ្លាំងដោយសារ​តែ​សង្រ្គាមសម្លាប់មនុស្សច្រើនបំផុតនៅអឺរ៉ុប ​ចាប់តាំងពីសង្រ្គាមលោកលើកទី ២ ។

នាវាទាំងអស់ ត្រូវបានត្រួតពិនិត្យដោយក្រុមមន្រ្តីមកពីអ៊ុយក្រែន រុស្ស៊ី ទួរគី និង UNនៅក្នុងដែន​សមុទ្រជិតប្រទេសទួរគី ​នៅតាមផ្លូវចេញ-ចូលប្រទេសអ៊ុយក្រែន ។

UNនិយាយថា មាននូវនាវារាប់សិបគ្រឿង រង់ចាំគេត្រួតពិនិត្យ មុនពេលវាធ្វើដំណើរទៅកាន់​ប្រទេសអ៊ុយក្រែន ៕

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am