
សារព័ត៌មានក្នុងស្រុក រាយការណ៍ថា នាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida ត្រូវបានជម្លៀសចេញដោយគ្មានរងរបួសអ្វីនោះឡើយ ក្រោយជនសង្ស័យម្នាក់ ចោលគ្រាប់បែកផ្សែង អំឡុងសុន្ទរកថា នៅខាងក្រៅរបស់លោក ស្ថិតក្នុងតំបន់ភាគខាងលិចប្រទេសជប៉ុននាថ្ងៃសៅរ៍នេះ ។

ទូរទស្សន៍រដ្ឋ NHK រាយការណ៍ថា សំឡេងផ្ទុះយ៉ាងខ្លាំង ត្រូវបានគេឮ ប៉ុន្តែនាយករដ្ឋមន្រ្តីបានលាក់ខ្លួន និងពុំរងរបួសអ្វីឡើយ ពេលដែលនគរបាលបង្រ្កាបបុរសម្នាក់នៅកន្លែងកើតហេតុ ។ គ្មានអ្នករងរបួសនោះទេក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកផ្សែងនេះ ៕
