ប្រទេសហ្វាំង បានចាប់ផ្តើមកសាងរបងរបស់ខ្លួននៅតាមព្រំដែនជាមួយរុស្ស៊ី រយៈពេលតិចជាង ២សប្តាហ៍ ប៉ុណ្ណោះ ក្រោយពួកគេចូលជាសមាជិកសម្ព័ន្ធមិត្តយោធាណាតូ ដើម្បីបញ្ចប់ការទម្លាប់ចាស់ទាំងស្រុងឈានទៅរកការធានាសន្តិសុខ និង ជាការឆ្លើយតបនឹងសង្រ្គាមនៅអ៊ុយក្រែន ។

ដោយសារព្រួយបារម្ភការសងសឹកពីតំបន់ភាគខាងកើត បន្ទាប់ពីការដាក់ពាក្យចូលជាសមាជិករបស់អង្គការណាតូ រដ្ឋាភិបាលហ្វាំង បានសម្រេចចិត្តកាលពីសប្តាហ៍មុនថា នឹងកសាងរបងជាការរៀបជើងព្រួលជាមុន ក្នុងករណីដែលរុស្ស៊ីធ្វើឲ្យមានលំហូរជនអន្តោប្រវេសន៍តាមព្រំដែន ។

ហ្វាំងឡង់ ចង់ការពារប្រឆាំងការកើតឡើងម្តងទៀតនូវព្រឹត្តការណ៍តាមតំបន់ជួរមុខភាគខាង កើតសហភាពអឺរ៉ុប នៅប្រទេសប៉ូឡូញ កាលពីរដូវរងារ ឆ្នាំ ២០២១ ពេលដែលប្លុកមួយនេះ បានចោទប្រកាន់ប្រទេសជិតខាងបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជុតស្និទ្ធរបស់រុស្ស៊ី ថាបានធ្វើឲ្យកើតមានវិបត្តិតាមរយៈការបញ្ជូនជនអន្តោប្រវេសន៍មកពីតំបន់មជ្ឈិមបូព៌ា ផ្តល់ទិដ្ឋាការដល់ពួកគេ និងជំរុញឲ្យពួកគេឆ្លងកាត់ព្រំដែន ។

ដោយត្រូវបានធ្វើឡើងពីសំណាញ់ដែក របងហ្វាំង នឹងត្រូវបានកំណត់ឲ្យបញ្ចប់កសាងតាមព្រំដែនប្រវែង ២០០គ.ម នៅដំណាច់ឆ្នាំ ២០២៦ ។ លោក Ismo Kurki គឺជាអ្នកគ្រប់គ្រងគម្រោង និយាយកាលពីថ្ងៃសុក្រថា របងព្រំដែននេះ នឹងមានបំពាក់ដោយឧបករណ៍ឃ្លាំមើលផងដែរ ៕
