គណៈកម្មាធិការអន្តរជាតិនៃកាកបាតក្រហម(ICRC)និយាយថា ការដោះលែង និងការដោះដូរអ្នកទោសជិត ៩០០នាក់ ដោយភាគីជម្លោះទាំង ២នៅក្នុងប្រទេសយ៉េម៉ែន បានចាប់ផ្តើមហើយកាលពីថ្ងៃសុក្រ ។

ការដោះដូរអ្នកទោសនេះ នឹងក្លាយជាវិធានការបង្កើតជំនឿចិត្តដ៏សំខាន់មួយ ស្របពេលដែលមានកិច្ចប្រជុំស្វែងរកសន្តិភាព រវាងបេ្រសិតពិសេសអារ៉ាប៊ីសាអូឌីត និងក្រុមឧទ្ទាមហ៊ូទី ។
ជើងហោះហើរទាំង ២ដំបូង ដឹកអ្នកទោសដោះដូរក្នុងពេលដំណាលគ្នា បានចុះចតនៅទីក្រុង Aden ដោយដឹកមនុស្ស ៣៥នាក់ និងបានចុះនៅរដ្ឋធានី Sanaa គ្រប់គ្រងក្រុមហ៊ូធី ដោយដឹកមនុស្ស ១២៥នាក់ កាលពីថ្ងៃត្រង់ ថ្ងៃសុក្រ ។
នៅក្នុងទីក្រុង Sanaaក្រុមអ្នករាំប្រពៃណីយេម៉ែន បានស្វាគមន៍អ្នកជាប់ឃុំរបស់ក្រុមឧទ្ទាមហ៊ូធី ។

លោក Ralph Wehbe គឺជាអនុប្រធានគណៈប្រតិភូរបស់ ICRC នៅក្នុងទីក្រុង Sanaa និយាយថា ពួកយើង ប្រាកដខ្លាំងណាស់ថា នេះគឺជាការជំរុញដ៏ល្អមួយសម្រាប់ថ្ងៃល្អសម្រាប់យេម៉ែន ហើយពួកយើងមានជំនឿចិត្តថា ប្រតិបត្តិការមួយនេះ នឹងនាំឱកាសកាន់តែច្រើនសម្រាប់ ការដោះលែងអ្នកទោសបន្ថែមទៀតនៅពេលអនាគត ៕