កាលពីថ្ងៃសុក្រម្សិលមិញ ទីភ្នាក់ងារអវកាសអឺរ៉ុប ESA បានបាញ់បង្ហោះយាន Jupiter Icy Moons Explorer (Juice) ទៅកាន់ទីអវកាសដោយជោគជ័យ ចេញពីទីក្រុង Kourou ស្ថិតក្នុងដែនដីGuianaរបស់បារាំង ។

ការបាញ់បង្ហោះលើកដំបូង គ្រោងនឹងធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែ ESA បានផ្អាកការបាញ់វិញដោយសារតែស្ថានភាពអាកាសធាតុមានបញ្ហា ។
យានចម្លង បានចាកចេញពីជើងទម្រតាមផែនការ ដោយក្រុមការងារនៅបន្ទប់គ្រប់គ្រងបេសកកម្ម Jupiter ស្ថិតក្នុងទីក្រុង Kourou នាំគ្នាអបអរសាទរដំណាក់កាលចុក្រោយ ពេលដែលយាន្ត Juice ផ្តាច់ខ្លួនចេញពីយានចម្លង និងហោះចូលទៅកាន់ទីអវកាស ។

លោក Stephane Israel គឺជាប្រធានប្រតិបត្តិការរបស់ក្រុមហ៊ុន Arianespace និយាយថា វាគឺជាការបាញ់បង្ហោះដ៏ល្អប្រសើរមួយនៅថ្ងៃនេះ ៕
