ឥណ្ឌា៖ លោកវេជ្ជបណ្ឌិត រ៉ូដឺរីកូ អូហ្វ្រីន អ្នកតំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅឥណ្ឌាបាននិយាយថា វិបត្តិជំងឺ COVID-19 នៅក្នុងប្រទេសមួយនេះបណ្ដាមកពីកត្តាច្រើន ហើយលោកបានធ្វើការសង្កត់ធ្ងន់ពីតម្រូវការ មុនការប្រកួតក្នុងការឆ្លើយតប និងត្រៀមខ្លួនដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសដ៏កាចសាហាវមួយនេះ។
នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃចន្ទលោក អូហ្វ្រីន បាននិយាយថា កត្តាសំខាន់នៅក្នុងវិបត្តិនៅឥណ្ឌាកំពុងប្រឈមបច្ចុប្បន្ន គឺវីរុសមានឱកាសចម្លងបានយ៉ាងលឿន ក្រោយបើកប្រទេសឡើងវិញកាលពីខែកុម្ភៈកន្លងទៅ ហើយនឹងមិនបានអនុវត្តន៍តាមការណែនាំឲ្យប្រុងប្រយត្នចំពោះជំងឺ COVID-19។ លោក អូហ្វ្រីន បន្តថា ថ្វីត្បិតតែមានភស្តុតាងថា វីរុសបម្លែងខ្លួនថ្មីឆ្លងច្រើនជាងមុនក៏ដោយ វីរុសដំបូង SARS-COV2 នៅតែជាវីរុសលេចធ្លោដដែល។ លោកកត់សំគាល់ឃើញថា វិធានការតែមួយដែលបានណែនាំកាលពីមុន ដើម្បីទប់ស្កាត់ការចម្លងនៅតែមានសុពលភាព ហើយនឹងបន្តមានសុពលភាព។
លោក អូហ្វ្រីន បញ្ជាក់ថា ការរីករាលដាលឆ្លងបច្ចុប្បន្ននៅប្រទេសឥណ្ឌាខុសប្លែកពីអឺរ៉ុប និងសហរដ្ឋអាមេរិកលើទំហំនៃការចម្លង។ ហេតុដូច្នេះហើយ ពួកយើងត្រូវតែត្រៀមខ្លួនឲ្យបានមុនការប្រកួត។ លោកគិតថា វាគឺជាចំណុចសំខាន់ ដោយសារតែយើងដឹងពីវិធីសាស្ត្រទប់ស្កាត់វា ក្នុងនោះរួមទាំងការធ្វើតេស្តស្វែងរកវីរុស ការតាមដានការប្រាស្រ័យទាក់ទងគ្នា ការព្យាបាលឲ្យបានទាន់ពេល ការពាក់ម៉ាស់ ការលាងដៃ និងរក្សាគំលាតសុវត្ថិភាព ក៏ដូចជាការចាក់វ៉ាក់សាំង៕
អត្ថបទ៖ សារ៉ាត់