ព្យុះស៊ីក្លូន Ilsa បោកបក់ទៅដល់តំបន់ឆ្នេរភាគពាយ័ព្យប្រទេសអូស្រ្តាលី ជាមួយកម្លាំងខ្យល់បក់ ២១៨គ.មក្នុង១ម៉ោង

2023/04/15 09:48:59 pm        628

ក្រុមអាជ្ញាធរ និយាយកាលពីថ្ងៃសុក្រថា ព្យុះស៊ីក្លូនត្រូពិក បានបោកបក់ទៅដល់តំបន់ឆ្នេរភាគពាយ័ព្យប្រទេសអូស្រ្តាលី ជាព្យុះប្រភេទទី៥ មានកម្លាំងខ្យល់បក់ខ្លាំងបំផុត ប៉ុន្តែពុំបណ្តាលឲ្យមានមនុស្សស្លាប់នៅតាមតំបន់មនុស្សរស់នៅច្រើននោះទេ ដែលរួមទាំងមជ្ឈមណ្ឌលផលិតដែកធំបំផុតរបស់ពិភពលោកនៅទីក្រុង Port Hedland ។

ព្យុះស៊ីក្លូន Ilsa បានបោកបក់ទៅដល់ដីគោកកាលពីព្រឹកថ្ងៃសុក្រ ជាមួយនឹងអាំងតង់ស៊ីតេព្យុះកម្រិតព្យុះទី ១ រហូតដល់កម្រិតព្យុះទី ៥ ហើយក្រោយមកវាបាន​បោកបក់​ចូលដីគោក ស្របពេលដែលក្រុមសង្រ្គោះបន្ទាន់ ជំរុញឲ្យសហគមន៍ដាច់ស្រយាល​ជាច្រើនកន្លែងនៅតាមផ្លូវព្យុះ ស្វែងរកទីជម្រក និងបន្តស្នាក់នៅក្នុងផ្ទះ

មន្ទីរឧតុនិយម​និយាយ​ថា ព្យុះ Ilsa បានបង្កើតកំណត់ត្រាខ្យល់បក់ខ្លាំងថ្មីរយៈពេល១០នាទី​នៅអូស្រ្តាលី ជាមួយនឹងល្បឿនខ្យល់បក់ ២១៨គ.មក្នុង១ម៉ោង នៅលើកោះ Bedout ដែលមាន​ចម្ងាយប្រហែល ៤០គ.មពីតំបន់ឆ្នេរ ពោលគឺបក់ខ្លាំងជាងព្យុះ Georgeកាលពីឆ្នាំ ២០០៧ ដែលបានបោកបក់ក្នុងល្បឿន ១៩៤គ.ម ក្នុង១ម៉ោងនៅលើទីតាំងតែមួយ ។

ព្យុះមួយនេះ ត្រូវបានមន្ទីរឧតុនិយមព្យាករណ៍ថា ​វានឹងថមថយកម្លាំងមកនៅកម្រិតព្យុះទី ៣វិញ នៅថ្ងៃសុក្រ ​ប៉ុន្តែក្រុមមន្រ្តី ​បានព្រមានថា ​វានៅតែអាចមានសន្ទុះខ្យល់បក់ប្រហែល ១៧០គ.ម ក្នុង១ម៉ោងដដែល ។

គេរំពឹងផងដែរថា ព្យុះ Ilsa នឹងថមថយកម្លាំងមកនៅកម្រិតទាបត្រឹមជាព្យុះ​កំបុតត្បូង​នៅ​យប់ថ្ងៃសុក្រ ហើយវានឹងបោកបក់ឆ្ពោះទៅកាន់តំបន់ភាគខាងត្បូង​ នៃដែនដី Northern Territory ។ ភ្លៀងធ្លាក់ខ្លាំង ​ដែលអាចបង្កឲ្យមានទឹកជំនន់ ​ត្រូវបានគេព្យាករថានឹងកើតមានផងដែរ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        104
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        97
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm