ប្រជាពលរដ្ឋជប៉ុន បានបង្ហាញការភ្ញាក់ផ្អើលរបស់ពួកគេ ក្រោយជនសង្ស័យចោលគ្រាប់បែកផ្សែង អំឡុងព្រឹត្តការណ៍ថ្លែងសុន្ទរកថានៅខាងក្រៅរបស់លោកនាយករដ្ឋមន្រ្តីជប៉ុន Fumio Kishida ស្ថិតក្នុងតំបន់ភាគខាងលិចប្រទេសជបុន នាថ្ងៃសៅរ៍នេះ ។

អ្នកស្រី Michiko Akao វ័យ៦៨ឆ្នាំ មកពីខេត្ត Gunma ខណៈពេលដើរផ្សារនៅទីក្រុងទេសចរណ៍ Karuizawa បាននិយាយថា វាគឺជារឿងតែមួយ ពេលវាកើតឡើងលើអតីតនាយករដ្ឋមន្រ្តី Abe ។ ខ្ញុំមានការភ្ញាក់ផ្អើលណាស់ កាលដែលរឿងបែបនេះ កើតឡើងម្តងទៀត ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសជប៉ុន និយាយថា គ្មានការផ្លាស់ប្តូរនោះទេចំពោះផែនការសន្តិសុខសម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ឬ G7 ដែលនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យស្អែកនេះ នៅទីក្រុង Karuizawa ក្រោយឧបទ្ទេវហេតុកើតឡើង ៕
