មនុស្សយ៉ាងហោ ១២នាក់ បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀត រងរបួស ក្រោយរថយន្តក្រុងដែលពួកគេកំពុងជិះ បានធ្លាក់ចូលជ្រោះនៅស្រុកភាគខាងលិច Raigad ប្រទេសឥណ្ឌា នាថ្ងៃសៅរ៍នេះ ។

សារព័ត៌មានរាយការណ៍ថា ឧបទ្ទេវហេតុនេះ បានកើតឡើងនៅពេលព្រឹក ពេលដែលរថយន្តក្រុង ដឹកក្រុមតន្រ្តីករនិងធ្វើដំណើរចេញពីទីក្រុង Pune ឆ្ពោះទៅកាន់ទីក្រុងម៉ុមបៃ បានធ្លាក់ចូលជ្រោះនៅតំបន់ Khopoli ។
ក្រុមជួយសង្រ្គោះ បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ដើម្បីចុះប្រតិបត្តិការជួយសង្រ្គោះ អំឡុងពេលដែលពួកគេទាញសាកសពដោយប្រើប្រាស់ខ្សែពួរ ហើយនិងបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យ ។
លោក Devendra Fadnavis គឺជាស្នងការរងនគរបាលរដ្ឋភាគខាងលិច Maharashtra និយាយថា អ្នកដំណើរយ៉ាងហោច១២នាក់ បានស្លាប់នៅកន្លែងកើតហេតុ ហើយអ្នកដំណើរផ្សេងទៀត ត្រូវបានសង្រ្គោះចេញពីរថយន្តក្រុង ។ នៅក្នុងចំណោមអ្នកដំណើរត្រូវបានជួយសង្រ្គោះសរុប អ្នកដំណើរ ១៨នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ MGM ។
ខណៈពេលនោះដែរ នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Twitterថា ចិត្តគំនិតរបស់លោកនៅជាមួយអ្នកដែលបានបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគេ ។ លោកសង្ឃឹមថា អ្នកដែលរងរបួស នឹងឆាប់ជាសះស្បើយឡើងវិញ ហើយរដ្ឋាភិបាលសហព័ន្ធ នឹងផ្តល់ជំនួយតាមលទ្ធភាពទាំងអស់ដល់អ្នករងផលប៉ះពាល់ ៕