បាត់ដំបង៖ ត្រឹមរយៈពេល ២ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងខេត្តបាត់ដំបង មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានដើរលេងកម្សាន្តនៅតាមរមណីយដ្ឋាននានា និងទីតាំងសង្ក្រាន្ត ក្នុងក្រុងបាត់ដំបងប្រមាណ ៧០ម៉ឺននាក់ ។
លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសរចណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា ថ្ងៃចូលឆ្នាំថ្ងៃទីមួយ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ខេត្តបាត់ដំបង មានភ្ញៀវដើរលេងកម្សាន្តជាង៣០ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេស ៦៨៤នាក់ ។
លោកបន្តថា ថ្ងៃចូលឆ្នាំថ្ងៃទីពីរ ត្រូវនឹងថ្ងៃទី១៥ ខែមេសា មានភ្ញៀវដើរលេងកម្សាន្តចំនួនជាង៤០ម៉ឺននាក់ ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិ ៨៦១នាក់ ខណៈការការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងរយៈពេល២ថ្ងៃនេះបានល្អប្រសើរ ៕ដោយ៖ បាន សុខរិទ្ធិ











