ស៊ូដង់ ៖ កងទ័ពស៊ូដង់កាលពីថ្ងៃសៅរ៍ បានច្រានចោលពីលទ្ធភាពដែលអាចមានការចចារ ឬ ការសន្ទនាជាមួយកងកម្លាំងគាំទ្ររហ័សសភាឬ ហៅកាត់ថា (RSF)របស់ប្រទេសនេះ។
ភាគីខាងកំលាំងកងទ័ពបាននិយាយនៅលើទំព័រ ហ្វេសប៊ុករបស់ខ្លួនថា នឹងមិនមានការចចារ ឬការសន្ទនា រកដំណោះស្រាយណាមួយជាក្រុម កម្លាំងសភាRSFឡើយ។
ក្រុមកំលាំងសភា RSFនិងក្រុមកងទ័ព បានបាញ់កាំភ្លើងតគ្នានៅក្នុងរដ្ឋធានីកាទុម ហើយនិងនៅកន្លែងផ្សេងទៀតក្នុងប្រទេសកាលពីថ្ងៃសៅរ៏នូវអ្វីដែលគេមើលឃើញថា ជាការតស៊ូដណ្ដើមអំណាចគ្នានោះ។
តាមវីដេអូដែលត្រូវបានគេបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់កងទ័ពស៊ូដង់បានបង្ហាញពីក្រុមទាហ៊ានកំពុង
បដិសេធន៍ពីការចូលកាន់កាប់របស់អង្គភាពវិស្វកម្មនៅក្នុងក្រុង អូមដួម់ាន់៕ អត្ថបទ ៖ មករា
