រុស្ស៊ី ៖ នៅឯព្រះវិហាអូតូដុកក្នុងក្រុងម៉ូស្គូ ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសៅរ៍ បានចូលរួម ពិធីបុណ្យ អ៊ីស្ទើរ ដែលរៀបចំដោយ ព្រះវិហាអូតូដុករុស្ស៊ី ដែលបានគាំទ្រយ៉ាងខ្លាំងក្លាដល់ការសំរេចចិត្ដរបស់វិមានក្រឹមឡាំងនៅក្នុងការបញ្ជូនកងទ័ពទៅលុកលុយប្រទេសអ៊ុយក្រែន។
លោកពូទីន បានស្ថិតនៅក្នុងសំលៀកបំពាក់ពណ៌ខ្មៅ អាវស និងក្រវ៉ាត់កពណ៌ស្វាយ ដោយបានឈនៅម្ខាង នៅក្នុងពិធីគ្រឹស សាវ័រ កាហ្វីដ្រលក្នុងក្រុងម៉ូស្គូ ដែលមានអុចទានពណ៌ក្រហម និងបានបង្ហាញផ្ទាល់ពិធីពាក់កណ្ដាលយប់។ ហើយការចូលរួមរបស់លោកនេះ ក៏ដូចជាឆ្នាំមុនដែរ។
កាលពីខែមករា លោកពុទីន បានសសើរព្រះវិហាអូតូដុក ដែលបានគាំទ្រកងទ័ពក្រុងម៉ូស្គូដែលកំពុងប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែននូវអ្វីដែលគេហៅថា ជាសារអូតូដុកគ្រឹសមើស អូតូដុក ដែលរៀបចំឡើងអោយមានការជួបជុំមនុស្សដើម្បីគាំទ្រ ទស្សនរបស់លោកចំពោះប្រទេសរុស្ស៊ី នាសម័យទំនើប៕ អត្ថបទ៖ មករា
