ប្រជាពលរដ្ឋនៅភ្នំពេញ សប្បាយរីករាយនិងការធ្វើបុណ្យ នៅក្រោមម្លប់នៃសន្តិភាពដ៏ត្រជាក់ត្រជុំ

2023/04/16 07:38:20 pm        169

ភ្នំពេញ ៖ ប្រជាពលរដ្ឋនៅរាជធានៅភ្នំពេញ បានថ្លែងនូវការសប្បាយរីករាយ និងការធ្វើបុណ្យទាន ជាពិសេស​នៅក្នុង​ឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនៅក្នុងឆ្នាំនេះ បានប្រព្រឹត្តទៅដោយរលូន បន្ទាប់រាជរដ្ឋាភិបាល​បានទប់ស្កាត់​ជំងឺកូវីដ ១៩ ប្រកដោយប្រសិទ្ធភាព ជាពិសេសស្ថិតនៅ​ក្រោម​ម្លប់នៃសន្តិភាពដ៏ត្រជាក់ត្រជុំ។

​ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បានលើកឡើងនៅកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV ទី៣ ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ នៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ​២០២៣ នេះថា បន្ទាប់ពីវិបត្តិនៃការរីករាល​ដាលជំងឺកូវីដ ១៩ បានផ្ទុះឡើងនាពេលកន្លងមកនេះ ប្រជាពលរដ្ឋ មិនថានៅរាជធានីភ្នំពេញ ឬនៅតាមជនបទ​ឡើយ គឺមិនបានធ្វើបុណ្យជួបជុំគ្នាដូចក្នុងឆ្នាំនេះឡើយ ក្នុងនោះមានប្រជាពលរដ្ឋមួយចំនួន បានធ្វើបុណ្យឧទិស្ទនៅ​តាមគេហដ្ឋាន និងមួយចំនួនទៀត បានយកបាយសម្លរ នំចំណី ទៅប្រគេនព្រះសង្ឃ ដោយមិនមានលក្ខណៈ​ប្រមូលផ្តុំគ្នានោះឡើយ។

ប្រជាពលរដ្ឋទាំងនេះ បានលើកឡើងស្រដៀងគ្នាទៀត ស្របពេលវិបត្តិនៃការផ្ទុះរីករាលដាលជំងឺកូវីដ ១៩ ឃើញថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំង ដោយបានធ្វើឲ្យស្ថានភាព​នៃវិបត្តិនេះបានវិលត្រឡប់មករកប្រក្រតីភាពឡើងវិញ ជាក់ស្តែងនៅក្នុងឱកាសបុណ្យ​ចូលឆ្នាំខ្មែរប្រពៃណីជាតិ​ក្នុងឆ្នាំនេះ បានដំណើរការទៅដោយរលូន ជាពិសេសកម្ពុជាការរៀបចំព្រឹត្តិការណ៍មហាសង្គ្រាន្តនៅខេត្តសៀមរាប តាមបណ្តាខេត្តនានា និងនៅតាមទីវត្តអារាមជាដើម និងធ្វើបុណ្យទានឧទិស្ទដល់បុព្វការីជន សាច់សារលោហិត ដែលបានបែកបាក់ចែកឋានទៅកាន់វារៈលោកខាងមុខ និងការដើរកម្សាន្តរបស់ប្រជាពលរដ្ឋ ក៏ដូចភ្ញៀវទេសចរណ៍​នៅពេលនេះ ប្រកបដោយប្រក្រតីភាពខ្ពស់ ប្រជាពលរដ្ឋពិតជាចង់ចាំមិនភ្លេច អំពីការគិតគូរយកចិត្តទុកដាក់​របស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ ឲ្យវិលត្រឡប់​ទៅដូចដើមវិញជាធម្មតា ស្ថិតក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំ។

សូមបញ្ជាក់ថា៖ តាមទំនៀមទម្លាប់ បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ត្រូវរៀបចំឡើងរយៈពេល៣ថ្ងៃ ដោយមានការ​​ប្រារព្ធកម្មវិធីទៅតាមថ្ងៃនីមួយៗ។ មុនថ្ងៃចូលឆ្នាំមកដល់ ប្រជាពលរដ្ឋបានរៀបចំផ្ទះសម្បែង ទិញសម្លៀកបំពាក់ថ្មី និងរៀបចំសម្ភារទុកជូនដល់ឪពុម្ដាយ ជីដូនជីតាទៀតផង។ តាំងពីបុរាណកាលមក នៅថ្ងៃទី ១ នៃពិធីបុណ្យចូលឆ្នាំថ្មី គេឲ្យឈ្មោះថា ថ្ងៃសង្ក្រាន្ត ដែលប្រជាពលរដ្ឋ តែងតែរៀបចំគ្រឿងសក្ការ ដើម្បីទទួលទេវតា។ ក្រោយពីរៀបចំកម្មវិធីបួងសួងដល់ទេវតាឆ្នាំថ្មីហើយ ជាទំលាប់ប្រជាពលរដ្ឋខ្មែរ នាំគ្នាទៅវត្តរបាប់បាត្រ បង្សុកូល ពូនភ្នំខ្សាច់ និងស្តាប់ធម៌ទេសនា។ ចំណែកថ្ងៃទី២ ប្រជាពលរដ្ឋឲ្យឈ្មោះថា ថ្ងៃវារវ័នប័ត ដែលពលរដ្ឋខ្មែររៀបចំជូន​ទេយ្យវត្ថុ ដល់លោកអ្នកមានគុណ ចែកទានដល់អ្នកទ័លក្រ និងនាំគ្នាទៅវត្តដូចថ្ងៃទី១ ។ ដោយឡែកថ្ងៃចុងក្រោយ នៃពិធីបុណ្យចូលឆ្នាំខ្មែរ គេហៅថាថ្ងៃឡើងសក្តិ តាមទំនៀមទំលាប់ខ្មែរ គេនាំគ្នាទៅឆ្លងបុណ្យនៅវត្ត ដើម្បីរាប់បាត្រ បង្សុកូល ពូនភ្នំខ្សាច់ ស្តាប់ធម៌ទេសនា និងជាពិសេស គឺធ្វើពីធី ស្រង់ព្រះ ដើម្បីទទួលបានពរជ័យ សិរីសួស្ដីសម្រាប់​ឆ្នាំថ្មី ជាក់ស្តែងនៅក្នុងថ្ងៃនេះជាដើម៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        50
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        39
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        230

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm