អភិបាលខេត្តកំពង់ចាម ចុះជួបសួរសុខទុក្ខ និងរំលែកទុក្ខ ដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ ​នៅស្រុកព្រៃឈរ

2023/04/16 07:43:38 pm        161

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះជួបសួរសុខទុក្ខ និងរំលែកទុក្ខ និង​នាំយកថវិការ​​ឧបឋមបន្ទាន់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នៅស្រុកព្រៃឈរ។

បើតាមរបាយការណ៍របស់លោក ខេង ម៉េងឈុន អភិបាលនៃគណៈ អភិបាលស្រុកព្រៃឈរ បានឲ្យដឹងថា ករណីមានភ្លៀង លាយឡំនឹងខ្យល់កន្ត្រាក់បក់បោកខ្លាំង បណ្តាលឱ្យប៉ះពាល់ដលប្រជាពលរដ្ឋនៅយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នៅវេលាម៉ោង២១ និង០០ នាទី មានករណីខ្យល់កន្ត្រាក់​បណ្តាលឲ្យរងផលប៉ះពាល់​ករណីធ្ងន់មានពីរឃុំគឺ÷

១.ឃុំបារាយណ៍ ខូចខាតផ្ទះ ១ខ្នង បណ្តាលឱ្យបាក់ដួលរលំផ្ទះដែលជាកម្មសិទ្ធរបស់ឈ្មោះ ទុយ យ៉េត ភេទស្រី អាយុ៦៥ ឆ្នាំ

នៅភូមិរោងគោ (ផ្ទះទំហំ ៤×៦ម៉ ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ចាំង ស័ង្កសី បាក់រលំដួលដល់ដី) និង ពុំមានគ្រោះថ្នាក់ដល់មនុស្សទេ។

២.ឃុំមៀន ខ្យល់កន្ត្រាក់បណ្តាលឲ្យបាក់រលំដើមត្នោត ១ដើម សង្កត់មកលើផ្ទះ របស់ឈ្មោះ យ៉ាន តូច ភេទស្រី អាយុ ៨០ឆ្នាំ នៅភូមិមៀន បង្ករឱ្យគ្រោះថ្នាក់ដល់មនុស្ស ២នាក់ ១-ឈ្មោះ តឿ ភារម្យ ភេទស្រី ៣៧ឆ្នាំ បណ្តាលឲ្យស្លាប់ ហើយគ្រួសារបានយកមកតម្កល់ និងរៀបចំពិធីបុណ្យទៅតាមប្រពៃណី ស្ថិតនៅភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ (ស្រុកកំណើតខាងប្តី) ២.ឈ្មោះ ឈើ ពរ័ភេទ ប្រុស អាយុ ២ឆ្នាំ  និងផ្ទះ ១ខ្នង ទំហំ ៦×៨ម៉ ធ្វើអំពីកូនឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ខូចខាតទាំងស្រុង។

ក្នុងនោះក៏មានករណីខ្យល់កន្ត្រាក់កំរិតស្រាលមាន ចំនួន ១០ឃុំ ស្មើនឹង២៦ខ្នងផ្ទះ។

​ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានចូលរួមរំលែកទុក្ខ និងការសោកស្ដាយជាពន់ពេក​ចំពោះការបាត់បង់​សមាជិក​គ្រួសារ ក៏ដូចជាគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់បណ្តាលឲ្យខូចខាតផ្ទះសម្បែង និងអាយុជីវិត។ ឯកឧត្តមអភិបាលខេត្តក៏បានពាំនាំនូវការសាកសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភបន្ទាន់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ផ្តល់ជូនដល់គ្រួសារដែលរងគ្រោះធ្ងន់ធ្ងរ និងបានជំរុញឲ្យក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ ខិតខំពិនិត្យព្យាបាលអ្នកជំងឺឲ្យបានល្អប្រសើរ ដោយមិនគិតថវិកា ហើយរាល់ថវិកាចំណាយជាបន្ទុករបស់រដ្ឋបាលខេត្ត៕ ដោយ ៖ សីហា

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        154
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm