បារាំង ៖ វីដេអូដែលគេបង្ហោះតាម បណ្ដាញពត៌មានសង្គមបានបង្ហាញថា នគរបាលបង្រ្កាបកុប្បកម្មក្រុងរេនេសភាគពាយព្យប្រទេសបារាំងបានចាប់ខ្លួនអ្នកតវ៉ាពីរនាក់ទាំងបង្ខំ និងបានរុញច្រានអ្នកផ្សេងទៀតអោយដកថយក្រោយវិញ។
បន្ទាប់ពីការតវ៉ាទូទាំងប្រទេសអស់ជាច្រើនខែប្រឆាំង នឹងការតំឡើងអាយុចូលនិវត្ដន៏ដែលមិនមានប្រជាប្រិយ ហើយនិងការចុះហត្ថលេខា របស់ប្រធានាធិបតី អេម៉ាណូអែលម៉ាក្រុងលើច្បាប់នោះ បាននាំអោយក្រុមសហជីពផ្ទុះកំហឹង និងបានអំពាវនាវអោយបន្ដធ្វើបាតុកម្មតទៅទៀត។
ការប្រកាសច្បាប់អោយប្រើប្រាស់ដែលចេញផ្សាយនៅក្នុងកាសែតផ្លូវការរបស់រដ្ឋាភិបាលនេះ ធ្វើឡើង ប៉ុន្មានម៉ោង បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញបានអនុម័ត អោយដំឡើងអាយុចូលនិវត្ដន៏នៅក្នុងការសំរេចមួយកាលពីថ្ងៃសុក្រ។
ច្បាប់នេះ នឹងត្រូវបានតំរ៉ូវអោយតំឡើងអាយុ ដើម្បីបង្ហាញពីការចូលនិវត្ដន៏របស់រដ្ឋ ចាប់ពីអាយុ៦២ឆ្នាំ ទៅអាយុ ៦៤ ឆ្នាំ ដែលត្រូវចូលជាធរមានចាប់ពីថ្ងៃទី ១កញ្ញា ទៅ។
ការប្រកាសច្បាប់ភ្លាមៗនេះ បានធ្វើក្រុមសហជីពពាណិជ្ជកម្មរដែលផ្ទុះកំហឹងទទូច អោយរដ្ឋាភិបាល រងចាំ ដើម្បីបអោយស្ថានការណ៏តានតឹងធូស្រាលមកវិញ៕ ដោយ ៖ មករា
