កីឡា ៖ តាមរយៈលទ្ធផលនេះ លីមហេង ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ២០ ០០០ ០០០រៀល និងប្រាក់រង្វាន់របស់គណៈកម្មាធិការរៀបចំអង្គរសង្ក្រាន្ត ១០ ០០០ ០០០រៀល។ ចំណែក ឈាវ បូរ៉ា ទទួលបានប្រាក់រង្វាន់ ១២ ០០០ ០០០រៀល របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងប្រាក់រង្វាន់របស់គណៈកម្មាធិការរៀបចំអង្គរសង្ក្រាន្ត ៦ ០០០ ០០០រៀល។ លេខ៣បានទៅកីឡាករ ហេង សៅឌី ជាមួយប្រាក់រង្វាន់សម្តេចតេជោ និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ៨ ០០០ ០០០រៀល និងពីគណៈកម្មាធិការអង្គរសង្ក្រាន្ត ៤ ០០០ ០០០រៀល ខណៈលេខ៤បានទៅកីឡាករ លឹម ផល្លា ប្រាក់រង្វាន់សម្តេចតេជោ និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ៤ ០០០ ០០០រៀល និងពីគណៈកម្មាធិការ៨០០ ០០០រៀល។ ក្រៅពីនោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនៅបានឧបត្ថម្ភជូនដល់កីឡាករពីលេខ៥ ដល់លេខ៨ និងអាជ្ញាកណ្តាលនូវទឹកប្រាក់ម្នាក់ៗ ២ ០០០ ០០០រៀល។ ឯកីឡាការិនីអុកចត្រង្គឆ្នើមបួនរូបទទួលបានការលើកទឹកចិត្តពីសម្តេចទាំងទ្វេនូវទឹកប្រាក់លើកទឹកចិត្តម្នាក់ៗ ១ ០០០ ០០០រៀល។ ការប្រកួតកីឡាអុកចត្រង្គអបអរសាទរក្នុងអង្គរសង្ក្រាន្តបានបញ្ចប់ដោយជោគជ័យ និងទទួលបានការចាប់អារម្មណ៍ ពិសេសមានដង្ហែរស្តេចអុកៅកាន់មុខអង្គរវត្តជូនមហាជនបានស្គាល់ផងដែរ៕












