ចិន ៖ ប្រទេសចិន បានចាប់ផ្ដើម បាញ់បង្ហោះផ្កាយរណបអាកាសថាតុ ចូលទៅក្នុងលំហរអាកាស នៅថ្ងៃអាទិត្យ ខណះដែលជើងហោះហើរយន្ដហោះស៊ីវិល ត្រូវបានពង្វៀងផ្លូវ ដើម្បីបញ្ជៀសពីតំបន់ហាមហោះហើររបស់ចិនទៅភាគខាងជើងតៃវ៉ាន់ដែលក្រុងប៉េកាំងបានដាក់អោយចូលជាធរមាន ព្រោះអាចមានធ្លាក់កំទេចរ៉កែតលើ។
សាជីវកម្មអវកាស និងបច្ចេកវិទ្យាចិន ដែឡជា អ្នកម៉ៅការសំខាន់សំរាប់កម្មវិធីអវកាសរបស់ចិនបាននិយាយថា ផ្កាយរណបអាកាសធាតុ ឈ្មោះ Fengyun 3Gនេះ ជាផ្កាយរណបស្ថិតនៅរយះកំពស់ពីលំហអាកាស មកផែនដីមានកម្រិតទាប ដែលរចនាឡើងដើម្បីមើលគន្លងភ្លៀងធ្លាក់ ហើយការបាញ់បង្ហោះចេញពីខេត្ដ ហ្គាន់ស៊ូ នៅម៉ោង៩h36នាទីព្រឹក ភាគពាយព្យប្រព្រឹត្ដទៅបានជោគជ័យ។
ដោយឡែកក្រសួងគមនាគមន៏តៃវ៉ាន់ បាននិយាយថា ក្រុងប៉េកាំង ដំបូងឡើយ បានដាក់កម្រិតមកលើក្រុងតៃប៉ិ ពីតំបន់ហាមហោះហើរ ចាប់ពីថ្ងៃអាទិត្យ រហូតដល់ថ្ងៃអង្គារ ទី១៨មេសា ប៉ុន្ដែក្រោយមក រយះពេលនេះ បានបន្ថយ មកនៅ២៧នាទីព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីតៃវ៉ាន់បានតវ៉ាមក៕ ដោយ ៖ មករា
