កំពង់ធំ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានរៀបចំពិធីស្រង់ព្រះរស់ លោកតា លោកយាយ ជិត៥០០នាក់ នៅថ្ងៃវារៈឡើងស័ក នៃថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ។ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ នៅវត្តក្តីអណ្តែត ស្ថិតនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ឯកឧត្តម អភិបាលខេត្តកំពង់ធំ លើកឡើងថា ពិធីស្រង់ព្រះ គឺជាទំនៀមទំលាប់ប្រពៃណី នៃពិធីបុណ្យចូលឆ្នាំថ្មី ដែលដូនតា បុព្វបុរសខ្មែរបានបន្សល់ទុកជាយូរមកហើយ។
ឯកឧត្តម អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនជំនាន់ក្រោយ ចូលរួមថែរក្សា សុខសន្តិភាព ដែលធ្វើប្រទេសកម្ពុជាទាំងមូលមានឱកាសធ្វើពិធីបុណ្យទានតាមទំនៀមទំលាប់ ជំនឿសាសនា និងអភិវឌ្ឍន៍ប្រទេសជានិរន្តរ ធ្វើឲ្យប្រទេសនៅលើពិភពលោកទទួលស្គាល់កម្ពុជា ជាប្រទេសដែលមាន សុខសន្តិភាព និងស្ថិរភាពយោបាយពេញលេញ៕