ចាប់ពីថ្ងៃនេះតទៅសហគមន៍ខ្នងផ្សារសម្រេចបិទផ្លូវម៉ូតូឡានឡើងខ្នងផ្សារជាផ្លូវការហើយ

2023/04/16 11:19:03 pm        2.2 K

កំពង់ស្ពឺ ៖ សហគមន៍ទេសចរណ៍ធម្មជាតិខ្នងផ្សាររួមជាមួយនឹងក្រុមការងារមន្ទីរទេសចរណ៍ និងអាជ្ញាធរឃុំ​បានសម្រេចបិទផ្លូវ ម៉ូតូ ឡាន ឡើងខ្នងផ្សារជាផ្លូវការហើយ ដោយអនុញ្ញាតតែទេសចរណ៍ថ្មើរជើងតែប៉ុណ្ណោះ។ នេះបើយោងតាមការជូនដំណឹងនៅលើទំព័រហ្វេសប៊ុករបស់សហគមន៍ទេសចរណ៍ធម្មជាតិខ្នងផ្សារបង្ហោះនាថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៣ ។

សហគមន៍ទេសចរណ៍ធម្មជាតិខ្នងផ្សារបានព្រមានចំពោះអ្នកដែលយក ម៉ូតូ ឡាន ឡើងខ្នងផ្សារ នឹង​ប្រឈម​មុខនឹង​ការអន្តរាគមន៍ពីក្រុមហ៊ុនបង្គោលភ្លើង អាជ្ញាធរភូមិឃុំ និងថ្នាក់ស្រុកដោយផ្ទាល់។ ការសម្រេចបិទផ្លូវម៉ូតូឡានជាផ្លូវការនេះ បន្ទាប់ពីមានមតិជាច្រើនរិះគន់ចំពោះការការជិះ ម៉ូតូ ឡាន ឡើងភ្នំ និងមានមតិមួយចំនួនទៀតបានរិះគន់ចំពោះតម្លៃម៉ូតូជិះឡើងភ្នំ។ 

សហគមន៍ទេសចរណ៍ធម្មជាតិខ្នងផ្សារបានលើកឡើងថា ករណីមួយមួយក្នុងសហគមន៍ដែលបាន​បង្កភាពស្មុគស្មាញ​នេះឡើង គឺការឈូសឆាយផ្លូវដាក់បង្គោលភ្លើងរបស់រដ្ឋ ហើយគម្រោងនេះបានឈូសលើផ្លូវ​ថ្មើរជើងរបស់​សហគមន៍​ដែលប្រើប្រាស់សម្រាប់នាំភ្ញៀវទេសចរ ដើរកំសាន្ត បោះតង់ តាមព្រៃភ្នំ បច្ចុប្បន្នគម្រោងនេះកំពុងដំណើរការ និង​មិនអាចបញ្ជាក់ការសាងសងរួចរាល់នៅពេលណានោះឡើយ។ ផ្លូវឈូសឆាយនេះដែរ មិនសម្រាប់ការជិះម៉ូតូ ឬឡាន​ឡើងនោះទេ ព្រោះជាទីតាំងសាងសងបង្គោលភ្លើង និងជាកន្លែងដែលមានគ្រោះថ្នាក់ខ្លាំង កន្លងមកមានភ្ញៀវទេសចរ​មួយចំនួនតូចនៅតែចង់យកម៉ូតូឡើងដោយខ្លួនឯង។ ក្រោយការឈូសឆាយផ្លូវចាស់១ឆ្នាំ សហគមន៍បានត្រួសត្រាយ​ផ្លូវដើរថ្មីមួយសម្រាប់បម្រើអោយការភ្ញៀវទេសចរដូចពីមុន ហើយបច្ចុប្បន្នផ្លូវនេះកំពុងតែទទួលភ្ញៀវធម្មតា។

ខ្នងផ្សារ គឺជាតំបន់ដ៏មានសក្ដានុពលខ្ពស់ផ្នែកទេសចរណ៍ធម្មជាតិ។ ខ្នងផ្សារ ស្ថិតក្នុងភូមិសាស្រ្តភូមិ តាំងបំពង់ ក្នុងតំបន់រលាក់កជើង នៃឃុំតាសាល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ តំបន់ខ្នងផ្សារជាទីតាំងប្រសព្វមុំបីនៃភូមិសាស្រ្តខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ ដែលទីនេះ​ជាតំបន់មួយ​ដែលប្រជុំទៅដោយធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃជាច្រើនប្រភេទរស់នៅ ជាពិសេសជ្រលងភ្នំខ្ពស់ ដែលអំណោយ​ផលខ្ពស់លើវិស័យអេកូទេសចរណ៍ធម្មជាតិ៕​ ដោយ ៖ សុជាតា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm