ពលរដ្ឋជាង៥ពាន់នាក់ក្នុងខេត្តបាត់ដំបង ធ្វើដំណើរតាមរថយន្តក្រុង ដែលរាជរដ្ឋាភិបាលផ្ដល់ជូនដោយឥតបង់ប្រាក់

2023/04/17 09:34:59 am        335

បាត់ដំបង៖ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបងប្រមាណជាង ៥ពាន់នាក់ បានធ្វើដំណើរ​ទៅ​មកភ្នំពេញ-បាត់ដំបង តាមរយៈរថយន្តក្រុង ដែលសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល​ផ្ដល់ជូនដោយមិនបង់ប្រាក់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

ក្នុងឱកាសអញ្ជើញជូនដំណើរប្រជាពលរដ្ឋឡើងរថយន្តក្រុងពីបាត់ដំបងទៅភ្នំពេញវិញ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣នេះ លោក ព្រួញ រិទ្ធិថា ប្រធានមន្ទីរសាធារណការ និង​ដឹកជញ្ជូន​ខេត្តបាត់ដំបង បានឱ្យដឹងថា សម្រាប់ខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១៣​ដល់ថ្ងៃទី១៧​ខែមេសា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋមិនក្រោម ៥ពាន់នាក់នោះទេ បានធ្វើដំណើរ​តាមរថយន្តក្រុង​ដែលរាជរដ្ឋាភិបាលផ្ដល់ឱ្យដោយមិនគិតថ្លៃ។

ជាមួយគ្នានេះលោកប្រធានមន្ទីរបានណែនាំដល់តៃកុង និងព្រូឡាន​ទាំងអស់ត្រូវគិតគូរខ្ពស់​ពី​សុវត្ថិភាពអ្នកដំណើរនិងមិនត្រូវប៉ះពាល់លុយកាក់របស់ប្រជាពលរដ្ឋជាដាច់ខាត។

ប្រជាពលរដ្ឋបានសម្ដែងអារម្មណ៍រំភើបរីករាយ និងថ្លែងអំណរគុណដល់សម្ដេចតេជោ​ ហ៊ុន សែន ដែល​បានផ្ដល់រថយន្តក្រុងឱ្យពួកគាត់បានជិះទៅមកដោយមិនបង់ប្រាក់។

ប្រជាពលរដ្ឋ បានអះអាងថា ការធ្វើដំណើរតាមរថយន្តក្រុងដែលរាជរដ្ឋាភិបាលផ្ដល់ឱ្យក្នុង​ឱកាស​ពិធីបុណ្យចូលឆ្នាំខ្មែរបានធ្វើឱ្យពួកគាត់កាត់បន្ថយការចំណាយថ្លៃធ្វើដំណើរ និង​ចំណេញ​ថវិកា​ច្រើនជាពិសេសការធ្វើដំណើរប្រកបដោយផាសុខភាពក្រោមការយកចិត្តទុកដាក់ពីតៃកុងឡានគ្រប់ពេលវេលា។

សូមបញ្ជាក់ថា សម្រាប់ខ្សែរត់តាមបណ្ដោយផ្លូវជាតិលេខ៥ ភ្នំពេញ-បាត់ដំបង និងបាត់ដំបង-ភ្នំពេញ​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ​សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់រថយន្តក្រុងចំនួន៥០គ្រឿង​សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋមកលេងស្រុកកំណើត និងត្រឡប់ទៅបំពេញការងារវិញ​ដោយឥតគិតថ្លៃ​ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am