ភ្នំពេញ៖ តាមរយៈសំណេរ និងរូបភាពតាមឆាណែលតេឡេក្រាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ បានបង្ហាញរូបភាពជាច្រើនសន្លឹក ក្នុងសំលៀកបំពាក់វាយកូនគោល យ៉ាងស្រស់សង្ហារ និងមើលទៅមានសុខភាពល្អមាំមួន ដោយសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «វាយកូនគោលក្បែរផ្ទះដើម្បីឱ្យបែកញើសសម្រកទម្ងន់»។
នេះជាការបង្ហាញអោយឃើញថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទោះមមារញឹកការងារយ៉ាងណា ក៏ឆ្លៀតពេលហាត់កីឡា ដើម្បីសុខភាព និង ចូលចិត្តលេងកីឡាវាយកូនគោល។








