កងទ័ពស៊ូដង់ វាយលុកលើមូលដ្ឋានយោធាប៉ារ៉ា ដោយការវាយប្រហារតាមអាកាសក្នុងការតស៊ូដណ្តើមអំណាចគ្នា

2023/04/17 12:08:19 pm        531

បន្ទាប់ពីការប្រយុទ្ធគ្នាដ៏តានតឹងមួយថ្ងៃ កងទ័ពរបស់ប្រទេសស៊ូដង់ទំនងរុលចូលទៅមុខ កាលពី​ថ្ងៃអាទិត្យទី១៦ ខែមេសា ប្រឆាំងការតស៊ូដណ្តើមអំណាចគ្នាជាមួយកងកម្លាំង​ទាហានប៉ារ៉ា​ជាគូប្រជែង ដោយបានបំផ្ទុះមូលដ្ឋានរបស់ពួកគេក្នុងការវាយប្រហារតាមអាកាស។

យោងតាមសហជីពគ្រូពេទ្យ បានឲ្យដឹងថា ជនស៊ីវិលជិត ១០០នាក់បានស្លាប់ និងអ្នករងរបួស ១១០០នាក់ នៅក្នុងការប៉ះទង្គិចគ្នា ក្នុងនោះមានបុគ្គលិកអង្គការសហប្រជាជាតិ៣នាក់ផងដែរ។ អគ្គិភ័យ និងផ្សែងខ្មៅអាចត្រូវបានគេមើលឃើញពាសពេញផ្ទៃអាកាសនៅទីក្រុង Khartoum ។ រូបភាពពីផ្កាយរណប បានបង្ហាញយន្តហោះកំពុងឆេះនៅអាកាសយានដ្ឋានអន្តរជាតិ ទីក្រុង Khartoum ព្រមទាំងអគ្គិភ័យនៅក្បែរមន្ទីរពេទ្យមួយកន្លែង។

ភាគីទាំងពីរបានព្រមព្រៀងលើការផ្អាកមនុស្សធម៌រយៈពេលបីម៉ោង ​ជាកិច្ចព្រមព្រៀងដែល​ស្នើឡើង​ដោយអង្គការសហប្រជាជាតិ។​ ខណៈការបាញ់ប្រហារបានធូរស្រាល សាក្សីរបស់​សារព័ត៌មាន រ៉យទ័រម្នាក់បាននិយាយថា ការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងបានកើតឡើងភ្លាមៗ​ក្រោយមក។ អតីតនាយករដ្ឋមន្ត្រីស៊ូដង់ លោក Abdalla Hamdok បានអំពាវនាវឱ្យមានបទ​ឈប់បាញ់​បន្ទាន់ ដែលអនុញ្ញាតឱ្យមានច្រករបៀងមនុស្សធម៌។

សហជីពក្រុមគ្រូពេទ្យ បាន​និយាយថា វាពិបាកសម្រាប់គ្រូពេទ្យ និងអ្នកជំងឺក្នុងការទៅដល់និងមកពីមន្ទីរពេទ្យ។ អំពើហឹង្សាដែលបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ ត្រូវបានបង្កឡើងដោយភាពមិនចុះសម្រុងគ្នាជុំវិញ​ការធ្វើ​សមាហរណ៍កម្មកងកម្លាំងគាំទ្ររហ័ស(RSF) ទៅក្នុងយោធាដែលជាផ្នែក​នៃការ​សម័យ​អន្តរកាល​ទៅកាន់ការគ្រប់គ្រងបែបស៊ីវិល។ វាគឺជាការផ្ទុះឡើងលើកដំបូងចាប់តាំងពីឆ្នាំ ២០១៩មក នៅពេលដែលក្រុមទាំងពីរបានរួមកម្លាំងដើម្បីបណ្តេញអ្នកកាន់អំណាចផ្តាច់ការអ៊ីស្លាមនិយមជើងចាស់ លោក Omar al-Bashir។

សហរដ្ឋអាមេរិក ចិន រុស្ស៊ី អេហ្ស៊ីប អារ៉ាប៊ីសាអូឌីត ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និងសហភាពអាហ្វ្រិក ​បានអំពាវនាវឱ្យបញ្ចប់អរិភាពឲ្យបានឆាប់រហ័ស។ ពួកគេនិយាយថា ការប្រយុទ្ធគ្នា​ គំរាមកំហែង​ដល់អស្ថិរភាពកាន់តែធ្ងន់ធ្ងរនៅក្នុងតំបន់ដែល​មានការប្រែប្រួលខ្លាំងជាងមុន៕ 

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ បុណ្យសពអតីតមេដឹកនាំកំពូល នឹងចាប់ផ្តើមនៅថ្ងៃទី ៤ ខែកក្កដា ហើយបញ្ចប់ជាមួយការបញ្ចុះសពនៅថ្ងៃទី ៩ខែកក្កដា
2026/06/14 02:47:13 pm        2
ការខូចខាតធ្ងន់ធ្ងរ បានកើតឡើងនៅទីក្រុងភាគខាងត្បូង Tyre ប្រទេសលីបង់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
2026/06/14 12:57:50 pm        2
អ៊ីស្រាអែលសម្លាប់មនុស្ស ៣នាក់នៅហ្កាហ្សា ធ្វើឲ្យចំនួនមនុស្សស្លាប់ក្រោយបទឈប់បាញ់កើនឡើងដល់ ៩៨៣នាក់
2026/06/14 12:41:47 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត

2026/06/14 03:36:05 pm
​ករណីនាំសាច់បង្កកមកពីថៃជាង២០០តោន : តំណាងអយ្យការចោទប្រកាន់ជនសង្ស័យ ២នាក់
2026/06/14 03:34:32 pm
​ក្រសួងបរិស្ថានគាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍
2026/06/14 02:52:54 pm
​អ៊ីរ៉ង់៖ បុណ្យសពអតីតមេដឹកនាំកំពូល នឹងចាប់ផ្តើមនៅថ្ងៃទី ៤ ខែកក្កដា ហើយបញ្ចប់ជាមួយការបញ្ចុះសពនៅថ្ងៃទី ៩ខែកក្កដា
2026/06/14 02:47:13 pm
​សហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
2026/06/14 01:36:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/14 02:45:03 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/12 12:06:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/14 09:39:45 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am