រដ្ឋមន្ត្រីការពារជាតិចិន ដែលត្រូវបានដាក់ទណ្ឌកម្មដោយអាមេរិក ជួបលោក ពូទីន នៅទីក្រុងមូស្គូ

2023/04/17 01:48:52 pm        524

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងរដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu បានជួបពិភាក្សា កាលពីថ្ងៃអាទិត្យនៅទីក្រុងមូស្គូ ជាទីដែលភាគីទាំងពីរ បានសាទរ​ចំពោះកិច្ច​សហប្រតិបត្តិការយោធាដ៏ជិតស្និទ្ធរបស់ប្រទេសទាំងពីរ។

ជំនួបនេះ បានចាប់ផ្ដើមក្នុងដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃរបស់លោក Li ទៅកាន់ប្រទេសរុស្ស៊ី ជាដំណើរទស្សនកិច្ចទៅក្រៅប្រទេសលើកដំបូងរបស់លោក ចាប់តាំងពីបានចូលកាន់តួនាទី​កាល​ពីខែមុន។ជំនួបនេះបានកើតឡើង ខណៈបណ្តាប្រទេសលោកខាងលិច បានបង្កើនសម្ពាធ​លើទីក្រុងប៉េកាំង ​ដើម្បីជំរុញលោកពូទីន ឱ្យបញ្ចប់សង្រ្គាមរបស់លោកមកលើអ៊ុយក្រែន។

លោក Li ជាឧត្តមសេនីយ៍ និងទាហានជើងចាស់នៃយុទ្ធនាការជំរុញទំនើបកម្ម​យោធា​របស់ប្រទេសចិន ត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០១៨ ជុំវិញប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុននាំចេញអាវុធដែលគ្រប់គ្រងដោយរដ្ឋរបស់រុស្ស៊ី Rosoboronexport នៅពេលដែល​លោកដឹកនាំក្រសួងអភិវឌ្ឍន៍គ្រឿងយោទ្ធោបករណ៍របស់យោធាចិន។

យោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងថា ប្រតិបត្តិការទាំងនេះ រួមមានការ​ដឹកជញ្ជូនយន្តហោះចម្បាំង Su-35 របស់រុស្ស៊ីទៅឱ្យប្រទេសចិនក្នុងឆ្នាំ ២០១៧ និងឧបករណ៍​ទាក់ទងនឹងប្រព័ន្ធមីស៊ីលបាញ់ពីដីទៅអាកាស S-400 ក្នុងឆ្នាំ ២០១៨ ។ ដំណើរទស្សនកិច្ចរបស់លោក Li ធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់មេដឹកនាំចិន លោក Xi Jinping ទៅកាន់ប្រទេសរុស្ស៊ី កាលពីខែមុន ដែលក្នុងនោះលោក Xi និងលោក Putin បានពង្រឹង​ទំនាក់ទំនង​របស់ប្រទេសទាំងពីរបន្ថែមទៀត ហើយបានប្តេជ្ញាពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកផ្នែក​យោធា ​និងពង្រឹងការផ្លាស់ប្តូរ ​និងកិច្ចសហប្រតិបត្តិការយោធា។

យោងតាមសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង បានឲ្យដឹងថា​ ក្នុងអំឡុងពេលជំនួបជាមួយ​លោក Li កាលពីថ្ងៃអាទិត្យ ​លោកពូទីន បានចាត់ទុកដំណើរទស្សនកិច្ចនាពេលថ្មីៗ​នេះរបស់លោក Xi មកកាន់ប្រទេសរុស្ស៊ីថា ទទួលបានផ្លែផ្កា​ និងបាននិយាយថា ​ទំនាក់ទំនងរវាងរុស្ស៊ី និងចិន​កំពុងរីកលូតលាស់យ៉ាងល្អលើគ្រប់វិស័យ​ រួមទាំងផ្នែកយោធាផងដែរ ៕ 

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am