ពលរដ្ឋជាង៤ម៉ឺននាក់បានធ្វើដំណើរតាមរថយន្តក្រុង ថ្ងៃបុណ្យចូលឆ្នាំថ្មីគិតត្រឹមព្រឹកថ្ងៃទី១៧

2023/04/17 09:16:36 pm        657

ភ្នំពេញ៖ របាយការណ៍បឋមពីរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុងរាជធានីភ្នំពេញ បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៧ ​ខែមេសានេះ មានពលរដ្ឋប្រមាណជាង ៤០ ០០០នាក់ បានទទួលសេវាការធ្វើដំណើរ​ តាមរថយន្តក្រុង​របស់ សាលារាជធានីភ្នំពេញដោយឥតគិតថ្លៃ ដើម្បីដើរកម្សាន្ត ​និងទៅលេងស្រុកកំណើតតាមបណ្តាខេត្ត នៅក្នុងអំឡុងថ្ងៃបុណ្យ​ចូលឆ្នាំថ្មីប្រពៃណី​ខ្មែរនេះ។

ពលរដ្ឋមកពីខេត្តកំពង់ឆ្នាំង កំពង់ចាម និងខេត្តត្បូងឃ្មុំ ថ្លែងប្រាប់BTV នៅថ្ងៃទី១៧ ខែមេសានេះ ថា នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំនេះ ​ពួកគាត់បានសូមថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានផ្តល់រថយន្តក្រុង​ធ្វើដំណើរទាំងទៅទាំង​មកដោយ​ឥតគិតថ្លៃ ដែលបានជួយកាត់បន្ថយការចំណាយរបស់ពលរដ្ឋម្នាក់ៗបានប្រមាណពី៣០០០០រៀល ទៅ៨០០០០រៀល។

តាមរយៈរថយន្តក្រុងនេះ ក៏បានរួមចំណែកទប់ស្កាត់រថយន្ត​ឈ្នួល​ឯកជន ដែលតែងតែយក​ឱកាសនេះ​ដំឡើងថ្លៃខ្ពស់ហួសហេតុពីការធ្វើដំណើរនេះផងដែរ។

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុងរាជធានីភ្នំពេញ ​បានឲ្យដឹងថា ឱកាសបុណ្យចូល​ឆ្នាំថ្មី ឆ្នាំនេះ រដ្ឋបាលសាលារាជធានីភ្នំពេញ ​បានប្រើប្រាស់រថយន្តក្រុងCity Bus ចំនួន៣៤៥គ្រឿង ក្នុងនោះក្នុងរាជធានីភ្នំពេញ៧០គ្រឿង ​និងដឹកអ្នកដំណើរទៅមកតាមបណ្តាខេត្តចំនួន ២៧៥គ្រឿង។

ការដឹកក្នុងរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសានេះ គឺមានអ្នកដំណើរទៅទទួល​សេវា​ជិះពេញៗ ហើយគ្រប់អ្នកធ្វើដំណើរមានទឹកមុខសប្បាយរីករាយ ​ជាមួយនឹងខិតខំផ្តល់សេវាល្អ ការធ្វើបដិសណ្ឋារកិច្ចល្អពីតៃកុងឡាន​ និងមន្ត្រីបំរើការក្នុងរថយន្តក្រុង៕អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm