
តៃប៉ិ៖ នាវាចម្បាំងអាមេរិក USS Milius បានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃអាទិត្យ ជាអ្វីដែលកងទ័ពជើងទឹកអាមេរិកបានពិពណ៌នានៅថ្ងៃចន្ទថាជាការឆ្លងកាត់ "ទម្លាប់" ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសចិនបានបញ្ចប់សមយុទ្ធយោធាចុងក្រោយរបស់ខ្លួននៅជុំវិញកោះនេះ។
ប្រទេសចិន ដែលចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួននោះ បានបញ្ចប់ការសមយុទ្ធរយៈពេលបីថ្ងៃជុំវិញកោះតៃវ៉ាន់ជាផ្លូវការកាលពីថ្ងៃចន្ទសប្តាហ៍មុន ដោយបានអនុវត្តការវាយប្រហារយ៉ាងជាក់លាក់ និងការបិទដែនកោះនេះ។
កងនាវាទី 7 របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយថា នាវាពិឃាតបំពាក់ដោយមីស៊ីលប្រើប្រព័ន្ធទូរបញ្ជា Arleigh Burke-class USS Milius បានធ្វើ "ការឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាប្រចាំ" កាត់ដែនទឹក " ដែលជាសេរីភាពនៃការធ្វើនាវាចរណ៍សមុទ្រអន្តរជាតិនិងការហោះហើរពីលើដែនសមុទ្រ ស្របតាមច្បាប់អន្តរជាតិ" ។
ទីបញ្ជាការសម្របសម្រួលខាងកើតរបស់យោធាចិន បាននិយាយនៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមនៅថ្ងៃចន្ទនេះថា ខ្លួនបានរៀបចំកងទ័ពដើម្បីតាមដាន និងឃ្លាំមើលនាវាពិឃាតរបស់សហរដ្ឋអាមេរិកពេញមួយប្រតិបត្តិការរបស់ខ្លួន។
