
រដ្ឋមន្ត្រីប្រចាំរដ្ឋ Maharashtra (មហារាស្ត្រ) បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១១នាក់ បានស្លាប់កាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានអការៈថប់ដង្ហើមដោយសារកម្ដៅថ្ងៃក្ដៅខ្លាំងពេក នៅក្នុងព្រឹត្តិការណ៍មួយដែលចូលរួមដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសហព័ន្ធឥណ្ឌានៅជាយក្រុង Mumbai។
មនុស្សរាប់ម៉ឺននាក់ បានចូលរួមក្នុងពិធីប្រគល់រង្វាន់មួយកាលពីរសៀលថ្ងៃអាទិត្យដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសហព័ន្ធ លោក Amit Shah បានប្រគល់រង្វាន់ដល់សកម្មជនសង្គមដ៏ល្បីម្នាក់នៅជាយក្រុង Mumbai ក្នុងរដ្ឋ Maharashtra។
ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធធ្វើនៅទីធ្លាខាងក្រៅ នៅពេលរសៀលក្នុងទីក្រុង Khargar ដែលសីតុណ្ហភាពអតិបរមាបានកត់ត្រាទុកគឺ ៣៨ អង្សាសេ (100.4°F) ជាសីតុណ្ហភាពធម្មតាសម្រាប់ពេលនេះក្នុងឆ្នាំនេះ។
រដ្ឋមន្ត្រីប្រចាំដ្ឋ Maharashtra លោក Eknath Shinde បានប្រាប់អ្នកយកព័ត៌មានកាលពីយប់ថ្ងៃអាទិត្យថា មនុស្សប្រហែល ៥0 នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយ ១១ នាក់ បានស្លាប់ បន្ទាប់ពីព្រឹត្តិការណ៍នេះ។