ភ្នំពេញ ៖ តាមរយៈហ្វេសប៊ុកផ្ទាល់ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់
ស. ស.យ.ក នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ បានផ្សព្វផ្សាយឱ្យដឹងថា អង្គរសង្រ្កាន្តរយៈពេល ០៣ថ្ងៃ បានបញ្ចប់ទៅប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់ ដោយបានប ន្សល់ទុកនូវស្នាមញញឹមរាប់មិនអស់ពីសំណាក់លោកយាយលោកតា ពុកម៉ែ អ៊ំ មាមីង បងប្អូន ជនរួមជាតិខ្មែរ ដែលអញ្ជើញមកពីគ្រប់ទិសទី។ ក្រលេកទៅមើល ១០ឆ្នាំមុន ធ្វើឱ្យខ្ញុំនឹកដល់ជំហានដំបូងនៃការចាប់ផ្តើមការរៀបចំព្រឹត្តិការ ណ៍អង្គរសង្រ្កាន្ត។ ១០ឆ្នាំមកនេះ យើងបានបង្កើតចំណងមិត្តភាព ភា តរភាព និងសាមគ្គីភាពយ៉ាងរឹងមាំ ហើយចេញពីអង្គរសង្រ្កាន្ត យើងបានបង្កើតសមិទ្ធផលជាច្រើនផ្សេ ងទៀតរួមគ្នា។
ឯកឧត្ដមបន្តថា ក្នុងនាមក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងខ្ពស់ខ្ពស់បំផុតជូនចំពោះរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានគាំទ្រ និងផ្តល់ភាពកក់ក្តៅដល់ក្រុមការងាររៀបចំ តាមរយៈការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញជាអធិបតីក្នុងពិធីបើក ក៏ដូចជាចូលរួមទស្សនាតាមកម្មវិធីនានាជាច្រើន។ សារជាថ្មីម្តងទៀត ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងជំងឺឆ្លងរាលដាលកូវីដ-១៩ ប្រកបដោយជោគជ័យ ទើបយើងអាចមានឱកាសរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តបានដោយជោគជ័យ។
បន្ថែមពីនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះគ្រប់កោសិកាទាំងអស់ ដែលបានធ្វើឱ្យព្រឹត្តិការណ៍អង្គរសង្រ្កាន្តខួប១០ឆ្នាំ អាចកើតមានឡើងបាន។ ទីមួយ សូមថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ រដ្ឋបាលខេត្ត ដែលបានសហការផ្តល់កិច្ចសម្របសម្រួលគ្រប់បែបយ៉ា ង ក៏ដូចជាការគាំទ្រផ្សេងៗ។ ទីពីរ សូមថ្លែងអំណរគុណជូនចំពោះ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ សិ ល្បករ សិល្បការិនីស្ម័គ្រចិត្ត ដែលបានចូលរួមដំឡើង និងសម្តែងទស្សនីយភាពដ៏អស្ចារ្យជាច្រើនក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។ ទីបី សូមថ្លែងអំណរគុណដល់
វិស័យឯកជន ដៃគូឧបត្ថម្ភ សហគ្រិន អាជី វករទាំងអស់ដែលបានសហការគាំទ្រ និងជាពិសេស ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋខេត្តសៀមរាបដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអញ្ជើញមកលេងអង្គរសង្រ្កាន្ត។
ចុងក្រោយ និងពិសេសជាងគេបំផុត គឺសូមអរគុណដល់ក្រុមគ្រួសារយុវជនស្ម័គ្រចិត្តគ្រប់ក្រុម បងៗសមត្ថកិច្ច ក្រុមគ្រូពេទ្យ បងៗអនាម័យ ក្រុមបច្ចេកទេស ដែលជាអ្នកអនុវត្តផ្ទាល់ក្នុងការងារធានានូវដំ ណើរការរបស់អង្គរសង្រ្កាន្ត។ អ្នកទាំងអស់គ្នានេះហើយ គឺជាមូលហេតុនៃស្នាមញញឹមរាប់លានក្នុងរយៈពេល ៣ថ្ងៃនេះ៕ ដោយ៖ គង់ ឌិន





