ឯកអគ្គរដ្ឋទទូតរបស់សហភាពអឺរ៉ុបនៅក្នុងប្រទេសស៊ូដង់ លោក Aidan O'Hara ដែលត្រូវរងការវាយប្រហារនៅគេហដ្ឋានរបស់លោកក្នុងរដ្ឋធានីកាទូម(Khartoum) ដែលត្រូវបានហ៊ុមព័ទ្ធដោយសារការវាយប្រយុទ្ធគ្នាយ៉ាងរំជើបរំជួលរវាងកម្លាំងគូប្រជែង។

លោក Micheál Martin រដ្ឋមន្ត្រីការបរទេសអៀរឡង់ បានបញ្ជាក់ថា អ្នកការទូតអៀរឡង់ រូបនេះ ពុំបានរងរបួសធ្ងន់ធ្ងរទេ ។
លោក Martin បានហៅការវាយប្រហារនេះថា ជាអំពើហិង្សាដែលមិនអាចទទួលយកបាននៃកាតព្វកិច្ចការពារក្រុមអ្នកការទូត។
យោងតាមអង្គការសហប្រជាជាតិ មនុស្សប្រមាណ១៨៥នាក់ បានស្លាប់ និងជាង១.៨០០នាក់ទៀត បានរងរបួសក្នុងការវាយប្រយុទ្ធគ្នារយៈពេល៣ថ្ងៃ។
ទីក្រុងនេះ បានមើលឃើញការវាយប្រហារតាមអាកាស ការទម្លាក់គ្រាប់បែក និងអាវុធធុនធ្ងន់និងស្រាល។
លោក Martin បានហៅឯកអគ្គរដ្ឋទូតថាជា អ្នកការទូតអៀរឡង់ និងរបស់សហភាពអឺរ៉ុបដ៏ឈ្លាសវៃ ដែលកំពុងបម្រើការឲ្យសហភាពអឺរ៉ុបក្រោមការលៈទេសៈដ៏លំបាក់បំផុត។

លោកបាននិយាយថា យើងបានអរគុណលោក សម្រាប់ការផ្ដល់សេវាកម្ម និងអំពាវនាវឲ្យមានបទឈប់បាញ់បន្ទាន់នៅក្នុងប្រទេសស៊ូដង់ និងចាប់ផ្ដើមការសន្ទនាឡើងវិញ ៕