បណ្តារដ្ឋមន្រ្តីការបរទេសមកពីក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ឬ G7 បានជួបជុំគ្នាសម្រាប់ថ្ងៃទី ៣ ដើម្បីបិទបញ្ចប់កិច្ចប្រជុំនៅទីក្រុង Karuizawa ប្រទេសជប៉ុន នៅថ្ងៃអង្គារនេះ ។

បណ្តារដ្ឋមន្រ្តី បានជួបជុំគ្នានៅទីក្រុងទេសចរណ៍មួយនេះ សម្រាប់ជំនួបរយៈពេល ៣ថ្ងៃ ដែលក្រុមមន្រ្តី និយាយថា នឹងបញ្ចូលកិច្ចពិភាក្សាលើប្រធានបិទសំខាន់ៗជាច្រើន រួមទាំងតម្រូវការសម្រាប់វិធីសាស្រ្តរួបរួមលើបញ្ហាសង្រ្គាមអ៊ុយក្រែន បញ្ហារបស់ចិន និងក្តីកង្វល់ពីកោះតៃវ៉ាន់ ។
ដោយឡែក រដ្ឋមន្រ្តីការបរទេសជប៉ុន លោក Yoshimasa Hayashi និងរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នឹងថ្លែងទៅកាន់សារព័ត៌មានដាច់ដោយឡែកពីគ្នា ក្រោយជំនួបបញ្ចប់ ៕
