រកឃើញពលកររស់នៅខេត្តបាត់ដំបង ៥នាក់ វិជ្ជមានកូវីដ១៩ ខណៈមានអ្នកពាក់ព័ន្ធ​ជាង៣០នាក់

2021/05/04 09:02:02 pm        43


បាត់ដំបង៖ ពលករចំនួន៥នាក់ រស់នៅស្រុកសង្កែ ខេត្តបាត់ដំបង ទើបត្រឡប់មកពីប្រទេសថៃ ត្រូវបាន​មន្ត្រីសុខាភិបាលលយកសំណាកធ្វើតេស្តរកវីរុសកូវីដ១៩ ជាលទ្ធផលគឺ វិជ្ជមាន កូវីដ១៩ និងត្រូវបាននាំយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត មានអ្នកពាក់ព័ន្ធ​ជាង៣០នាក់ ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ បានឲ្យដឹងថា អ្នកជំងឺកូវីដ១៩ ទាំង៥នាក់នោះទី១. ឈ្មោះ ដុង សត់ ភេទប្រុស អាយុ៤០ឆ្នាំ, ទី២. ឈ្មោះ យក់ ស៊ីថា ភេទស្រី អាយុ៣២ឆ្នាំ, ទី៣. ឈ្មោះ នួន សុខេង ភេទប្រុស អាយុ៣២ឆ្នាំ, ទី៤. ឈ្មោះ លាំ គឹមលាង ភេទស្រី អាយុ២០ឆ្នាំ និងទី៥. ឈ្មោះ ពឿន ចិន្តា ភេទស្រី អាយុ២៩ឆ្នាំ ដោយអ្នកទាំងអស់នេះ រស់នៅភូមិសម្ដេច ឃុំតាប៉ុន ស្រុកសង្កែ ។

សេចក្តីប្រកាសព័ត៌មាន បន្តថា អ្នកជំងឺខាងលើ បានត្រឡប់មកពីប្រទេសថៃ តាមច្រកអូរបីជាន់ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១ ខែឧសភា មានអ្នករួមដំណើរ១៤នាក់ លុះដល់​ថ្ងៃទី២ ឧសភា វេលាម៉ោង១០ព្រឹក បានធ្វើដំណើរដោយជិះរថយន្តកងទ័ព ពីច្រកអូរបីជាន់ មានអ្នករួម​ដំណើរ៣០នាក់ មកដល់រង្វង់មូលនាងរំសាយសក់ ចូលក្នុងមណ្ឌលសាលាបាឡាត់ចំនួន ២៣នាក់ នៅសល់៧នាក់​ បញ្ជូនមកធ្វើចត្តាឡីស័ក នៅមណ្ឌលបឋមសិក្សាអូរដំបង១ និង​មណ្ឌលអនុវិទ្យាល័យអូរដំបង១ ស្ថិតក្នុងស្រុកសង្កែ ។

ប្រភព បានបន្ថែមថា បច្ចុប្បន្នក្រុមគ្រូពេទ្យបាន និងកំពុង ស្វែងរកអ្នក ដែលបាន​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​នៅតាមមណ្ឌលចត្តាឡីស័ក មួយចំនួន ដែលបានពាក់ព័ន្ធ ជាមួយបុគ្គលខាងលើ ។

គួរបញ្ជាក់ថា ចាប់តាំងពីមានការផ្ទុកជំងឺកូវីដ១៩ ខេត្តបាត់ដំបង មានអ្នកជំងឺកូវីដ១៩ ចំនួន​៣៥នាក់ បានជាសះស្បើយចំនួន ២៨នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៧នាក់ ដោយ​អ្នកជំងឺ ២នាក់ទៀត ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ៕

អត្ថបទ ៖ សុខរិទ្ធ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm