អាជីវកម្មទេសចរណ៍ ទទួលបានភ្ញៀវចូលទទួលសេវាច្រើន អំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

2023/04/18 02:10:30 pm        147

ភ្នំពេញ៖ អំឡុងពេល៣ថ្ងៃ បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្រសួងទេសចរណ៍បង្ហាញតួលេខថា មានភ្ញៀវទេសចរជាតិអន្តរជាតិដើរកម្សាន្តជាង១៣លាននាក់។​ អាជីវកម្មនានា ក្នុងវិស័យ​ទេសចរណ៍ ទទួលបានកំណើនភ្ញៀវទេសចរជាតិ ​និងអន្តរជាតិ ចូលទទួលសេវាច្រើន​ជាងឆ្នាំកន្លងទៅ។

លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ទេសចរណ៍កម្ពុជា CATA ថ្លែងប្រាប់BTV នៅថ្ងៃទី១៨ ​ខែមេសានេះ នៅក្នុងអំឡុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ​ចំនួន៣ថ្ងៃ គ្រប់បណ្តា​អាជីវកម្មដែលជាដៃគូការីទេសចរណ៍មានដូចផ្ទះសំណាក់ ​សណ្ឋាគារ ភោជនីយដ្ឋាន ក្រុម​រថយន្ត​ដឹកជញ្ជូន ​គោលដៅរមណីយដ្ឋានទេសចរណ៍នានាទៀតតាមបណ្តាខេត្ត ទទួលបានភ្ញៀវជាតិ និងអន្តរជាតិចូល​ទទួល​សេវា​ពេញៗ ​ជាពិសេសនោះ ពលរដ្ឋខ្មែរ​បានននាំគ្នាប្រើប្រាស់កញ្ចប់​សេវា​ទេសចរណ៍ ដើម្បីដើរកម្សាន្តនៅថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ។

លោក រឿន ភូមិរ៉ា ប្រធានក្រុមហ៊ុនទេសចរណ៍តាខ្មៅ ​ហូលីដេ លើកឡើងថា នៅក្នុងអំឡុង​ថ្ងៃ​បុណ្យចូលថ្មីនេះ មានពលរដ្ឋខ្មែរជាច្រើន បាននាំគ្នាប្រើប្រាស់​កញ្ចប់​ទេសចរណ៍ ភាគច្រើន​តែលើ​ការស្នើកក់បន្ទប់ផ្ទះសំណាក់ ​សណ្ឋាគារ ​ការប្រើប្រាស់រថយន្តទេសចរណ៍ ​ទៅតាមគោលដៅ​ទេសចរណ៍នៅតាមបណ្តាខេត្ត ។ ដោយឡែកសម្រាប់ភ្ញៀវអន្តរជាតិ ​គឺមានតម្រូវការប្រើប្រាស់​កញ្ចប់​ទេសចរណ៍ពេញៗ តែម្តង ពោលគឺតម្រូវការទាំង​មគ្គុទ្ទេសក៍​ទេសចរណ៍ បន្ទប់​ស្នាក់តាមសណ្ឋាគារលំដាប់ផ្កាយ ​និងការធ្វើដំណើរជាដើម។

ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍​ ថ្លែងថា ចំនួន​ទេសចរ​ដើរកម្សាន្តថ្ងៃបុណ្យចូលឆ្នាំថ្មីចំនួនជាង​ ១៣លាននាក់នោះ គឺមានកំណើនឡើង​ខ្ពស់ជាង​ព្រឹត្តិការណ៍​បុណ្យចូលឆ្នាំថ្មីកាលកម្ពុជាមិនទាន់ជួបវិបត្តិកូវីដ១៩ទៅទៀត ហើយចំនួនកំណើន​ភ្ញៀវទេសចរនេះ​ បានធ្វើឲ្យអាជីវកម្មទេសចរណ៍ក្នុងប្រព័ន្ធ​ និងក្រៅប្រព័ន្ធ រហូតអ្នកលក់ដូរតូចតាច​នានាគឺអាចរកចំណូល​បានកាក់កបទាំងអស់គ្នា បើតាមបណ្តាអាជីវកម្មទេសចរណ៍មួយចំនួន​បាន​ធ្វើការដំឡើងថ្លៃ ​ប៉ុន្តែមិនមានការប្តឹងតវ៉ា ​ពីសំណាក់ភ្ញៀវចូលទទួលសេវានោះទេ៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am