ឧក្រិដ្ឋជនជាជនជាតិចិន ចំនួន០៧នាក់ នគរបាលកំពុងសួរនាំត្រៀមបញ្ជូនខ្លួនទៅតុលាការ នៅព្រឹកថ្ងៃទី១៩ ស្អែកនេះ

2023/04/18 09:34:14 pm        614

ភ្នំពេញ៖ កម្លាំងនគរបាល និងបញ្ជូនឧក្រិដ្ឋជនជាជនជាតិចិន ចំនួន០៧នាក់ពាក់ព័ន្ធករណីចាប់បង្ខាំងជនជាតិចិន ដើម្បីជំរិតទារប្រាក់១លានដុល្លារ នៅស្កាយវីឡានៅមូលដ្ឋាន ខណ្ឌ៧មករា ទៅសាលា​ដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ស្អែកនេះ។

គួរបញ្ជាក់ផងដែរកាលពី វេលាម៉ោង២យប់រំលងអាធាត្រ ចូលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ មានករណីចាប់បង្ខាំងជនជាតិចិនម្នាក់ ​ដើម្បីជំរិតទារប្រាក់ ១លានដុល្លារអាមេរិក នៅចំណុចចំណត​រថយន្តនៃអគារស្នាក់នៅស្កាយវីឡា ​មានអាសយដ្ឋានអាគារលេខ១៩២ ផ្លូវ១៦៣ ​សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវកម្លាំងនគរបាលស្រាវជ្រាវបង្ក្រាប​បាន​ឧក្រិដ្ឋជនជនជាតិចិន​ដូចគ្នា​ ចំនួន៧នាក់​ នៅ​ពីរគោលដៅផ្សេងគ្នា ​ក្នុងខណ្ឌដង្កោ ​និងខណ្ឌមានជ័យ។

បន្ទាប់ពីបានទទួលបណ្ដឹងពីក្រុមគ្រួសារជនរងគ្រោះ ​សមត្ថកិច្ចជំនាញរបស់​នាយកដ្ឋាន​ចារកម្ម និង​នាយកដ្ឋានកណ្ដាលសន្តិសុខ ​នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ​សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានប្រតិបត្តិការបង្ក្រាបករណីនេះ នៅយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ នៅចំណុចពីគោលដៅ​ផ្សេងពីរគ្នា គោលដៅទី១៖ នៅបុរីមួយកន្លែង​ នៅផ្លូវ៦០ម៉ែត្រ ផ្ទះលេខ ​ផ្លូវសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ និងគោលដៅទី២៖ នៅបុរីមួយកន្លែង នៅផ្លូវ៥០ម៉ែត្រ ផ្ទះលេខ១៨ ផ្លូវលេខM26 សង្កាត់ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះត្រូវបាន​សមត្ថកិច្ចរំដោះបានដោយជោគជ័យ និងមានសុវត្ថិភាព ចំណែក​សុខភាពមានលក្ខណៈទន់ខ្សោយ ​ដោយសារជនរងគ្រោះត្រូវ​បានក្រុមជនសង្ស័យ ធ្វើ​ទារុណកម្ម​យ៉ាងធ្ងន់ធ្ងរ​លើរាងកាយ។

ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ច បានបញ្ជាក់ទៀតថា សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជន​សង្ស័យ​បានចំនួន០៧នាក់​ វត្ថុតាងដកហូត គោលដៅទី១ រថយន្ដម៉ាក Alphard ពណ៌ស ផ្លាកលេខភ្នំពេញ 2BZ-9995 ចំនួន១គ្រឿង, រថយន្ដម៉ាក Alphard ពណ៌ខ្មៅ ផ្លាកលេខតាកែវ 2D-8888 ចំនួន១គ្រឿង, ផ្លាកលេខរថយន្ដ (មុខក្រោយ) ១គូលេខ ភ្នំពេញ 2BQ-0560, កាំភ្លើងវែង១ដើម មានបង់២, កាំភ្លើងខ្លី ១ដើម មាន​បំពាក់​ឧបករណ៍​ខ្ទប់សំលេង, បង់ចំនួន១, គ្រាប់កាំភ្លើងវែង​ខ្លីមួយចំនួន គ្រាប់បែក១ (ប្រគល់ជូនCMAC), កូនកាំបិត២, ខ្នោះដៃ៣គូ, វិទ្យុទាក់ទងចំនួន៣គ្រឿង, ទូរដែកចំនួន១, ទូរស័ព្ទដៃ២គ្រឿង, កាតសម្គាល់ខ្លួន២, អាវការពារគ្រាប់ចំនួន១ និង​ឯកសារមួយចំនួន។ និងគោលដៅទី២ កាំភ្លើងម៉ាក់ ZOTAKI M9 06-T, គ្រាប់កាំភ្លើងចំនួន៦គ្រាប់, បង់ចំនួន១, ទូរស័ព្ទដៃ២គ្រឿង ម៉ាក OPPO ១គ្រឿង, ម៉ាក XIAOMI ១គ្រឿង, កាបូបពណ៌ខ្មៅ ចំនួន១ មាន​កាតមួយចំនួន, លិខិតឆ្លងដែនចំនួន១, រថយន្តមួយគ្រឿងម៉ាក ​Vellfier ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BT-1768 មួយគ្រឿង។

បច្ចុប្បន្នក្រុមឧក្រិដ្ឋជនទាំងអស់នោះ​ ត្រូវបាន​កម្លាំង​សមត្ថកិច្ចជំនាញកំពុងធ្វើការសួរនាំ កសាង​សំណុំរឿងបញ្ជូនខ្លួន​ទៅសាលាដំបូង​រាជធានីភ្នំពេញ ​ដើម្បីចាត់ការបន្ដតាមផ្លូវច្បាប់៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm