
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃអង្គារ (១៨ មេសា)នេះថា នាវាមុជទឹកបំ ពាក់ដោយនុយក្លេអ៊ែរយុទ្ធសាស្ត្រ និងពហុបំណងរបស់ខ្លួន ត្រូវបានដាក់ពង្រាយនៅតំបន់ប៉ាស៊ីហ្វិក ដែលជាផ្នែកមួយ នៃការពិនិត្យឡើងវិញភ្លាមៗអំពីការត្រៀមប្រយុទ្ធរបស់កងនាវាប៉ាស៊ីហ្វិករបស់រុស្ស៊ី តាមបញ្ជារបស់ប្រធានាធិបតី លោកវ្ល៉ាឌីមៀ ពូទីន។
ក្រុមសម្អាតមីនរបស់កងទ័ពជើងទឹក បានធានាការចាកចេញប្រកបដោយសុវត្ថិភាពសម្រាប់នាវាមុជទឹកពីមូលដ្ឋានរបស់ខ្លួននៅឧបទ្វីប Kamchatka ចុងបូព៌ារបស់រុស្ស៊ី ជិតព្រំដែនសមុទ្ររបស់សហរដ្ឋអាមេរិក និងជប៉ុន។
ក្រសួងការពារជាតិ បាននិយាយថា កងនាវាមុជទឹកបានចាកចេញពីមូលដ្ឋានក្រោមអេក្រង់ផ្សែង ជាមួយនឹងកងកម្លាំងទ័ពជើងទឹកពិសេសអមដំណើរដោយក្រុមទូកល្បឿនលឿន។
ក្រសួងការពារជាតិ ក៏បាននិយាយកាលពីថ្ងៃចន្ទផងដែរថា យន្តហោះប្រឆាំងនាវាមុជទឹក Tu-142 នៃកងនាវាប៉ាស៊ីហ្វិករបស់រុស្ស៊ីបានធ្វើសមយុទ្ធវាយប្រហារភ្លាមៗ"ក្នុងគោលបំណងស្វែងរកនាវាមុជទឹកសត្រូវ" ។
