លោក ពូទីន ចុះពិនិត្យតំបន់ចំនួនពីរនៅអ៊ុយក្រែន ខណៈប្រទេស G7 ថ្កោលទោសផែនការនុយក្លេអ៊ែរ

2023/04/19 12:27:50 am        176

​ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះពិនិត្យកងកម្លាំងសន្តិសុខនៅតំបន់មួយចំនួននៅប្រទេសអ៊ុយក្រែន ដែលរុស្ស៊ីនិយាយថា ខ្លួនបានដាក់បញ្ចូលជាឧបសម្ព័ន្ធកាលពីឆ្នាំមុន ខណៈបណ្តារដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំងប្រាំពីរ (G7) ដែលជួបប្រជុំគ្នានៅប្រទេសជប៉ុន បានថ្កោលទោសផែនការរបស់រុស្ស៊ីក្នុងការដាក់មូលដ្ឋានអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសបេឡារុស។ វិមានក្រឹមឡាំងបាននិយាយថា លោក ពូទីន បានធ្វើទស្សនកិច្ចតំបន់ Kherson និង Luhansk ដោយចូលរួមកិច្ចប្រជុំនៅទីបញ្ជាការយោធាជាមុន និងពិនិត្យទីស្នាក់ការឆ្មាំជាតិនៅពេលបន្ទាប់។

នៅតំបន់ Kherson នៅភាគខាងត្បូង លោកបានស្តាប់របាយការណ៍ពីមេបញ្ជាការកងកម្លាំងទ័ពអាកាសនិងក្រុមកងទ័ព «Dnieper» ព្រមទាំងមន្រ្តីជាន់ខ្ពស់ផ្សេងទៀតដែលបានពន្យល់លោកអំពីស្ថានភាពនៅក្នុងទីក្រុង Kherson និងZaporizhzhia នៅភាគខាងត្បូង។ តំបន់ Kherson, Zaporizhzhia និងLuhansk នៅភាគខាងកើត គឺជាតំបន់ចំនួនបីក្នុងចំណោមតំបន់ទាំងបួនដែលលោកពូទីន បានប្រកាសដាក់បញ្ចូលជាឧបសម្ព័ន្ធកាលពីខែកញ្ញាឆ្នាំមុន។

អ៊ុយក្រែន និងសម្ព័ន្ធមិត្តប្រទេសលោកខាងលិច បានច្រានចោលការដាក់បញ្ចូលឧបសម្ព័ន្ធ ហើយកងកម្លាំងរុស្ស៊ីបានកាន់កាប់ដោយផ្នែកនៅតំបន់ទាំងនោះ។ទាហានរុស្ស៊ី បានដកថយពីទីក្រុង Kherson ជារដ្ឋធានីក្នុងតំបន់នេះ កាលពីខែវិច្ឆិកាឆ្នាំមុន ហើយបាននិងកំពុងពង្រឹងទីតាំងរបស់ពួកគេនៅលើច្រាំងទន្លេ Dnipro ក្នុងការត្រៀមទុកជាមុនពីការវាយបករបស់អ៊ុយក្រែន។

ខណៈមេដឹកនាំប្រទេសលោកខាងលិចជាច្រើនរូបបានធ្វើដំណើរទៅកាន់ទីក្រុង Kyiv ដើម្បីពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ចាប់តាំងពីកងកម្លាំងរុស្ស៊ីបានវាយលុករយៈពេល១៤ខែកន្លងទៅ លោក Putin កម្របានចុះពិនិត្យតំបន់នៅអ៊ុយក្រែនក្រោមការគ្រប់គ្រងរបស់រុស្ស៊ីណាស់។ កាលពីខែមុន លោកបានចុះពិនិត្យតំបន់គ្រីម៉េ និងទីក្រុង Mariupol។ រុស្ស៊ីនិយាយថា «ប្រតិបត្តិការសិកពិសេស» របស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំមុន គឺភាពចាំបាច់ដើម្បីការពារសន្តិសុខរបស់ខ្លួនប្រឆាំងនឹងអ្វីដែលខ្លួនចាត់ទុកថាជាអរិភាព និងការឈ្លានពានរបស់លោកខាងលិច។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        51
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        110
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm