កម្ពុជា-បារាំង ចុះហត្ថលេខាលើគម្រោងកិច្ចសហការក្នុងការបណ្តុះបណ្តាល ការផ្លាស់ប្តូរការសិក្សា ការផ្តល់ជូននូវឧបករណ៍បរិក្ខារពេទ្យ និងការបញ្ជូនអ្នកជំងឺ

2023/04/19 02:17:04 am        556

ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើគម្រោងកិច្ចសហការ ក្នុងការបណ្តុះបណ្តាល ការផ្លាស់ប្តូរការសិក្សា ការផ្តល់ជូននូវឧបករណ៍បរិក្ខារពេទ្យ និងការបញ្ជូនអ្នកជំងឺរវាងមនី្ទរពេទ្យជាតិ ចំនួនពីរ គឺមនី្ទរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងមនី្ទរពេទ្យព្រះអង្គឌួង និងមនី្ទរពេទ្យបង្អែកខេត្តចំនួនពីរ គឺរួមមានមនី្ទរពេទ្យបង្អែក ខេត្តបាត់ដំបង និងខេត្តកំពង់ចាម នៃព្រះរាជាណាចក្រកម្ពុជា ជាមួយមនី្ទរពេទ្យ Gabriel CHU CLERMONT-FERRAND et Hopital Purpan CHU Toulouse ប្រទេសបារាំង។

​ក្នុងពិធីចុះហត្ថលេខាលើគម្រោងកិច្ចសហការក្នុងការបណ្តុះបណ្តាល ការផ្លាស់ប្តូរការសិក្សា ការផ្តល់ជូននូវ​ឧបកណ៍បរិក្ខារពេទ្យ និងការបញ្ជូនអ្នកជំងឺ រវាងមនី្ទរពេទ្យជាតិ ចំនួនពីរ និងមនី្ទរពេទ្យបង្អែកខេត្ត ចំនួនពីរ ជាមួយមនី្ទរពេទ្យសាកលវិទ្យាល័យប្រទេសបារាំងនេះ ធ្វើឡើងរវាងឯកឧត្តមវេជ្ជបណ្ឌិតឯកទេស តាន់ សុគុន នាយកមនី្ទរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងProf. Thierry Mom និងProf. Olivier DEGUINE, ឯកឧត្តម វេជ្ជបណ្ឌិត លូ លីឃាង នាយកមនី្ទរពេទ្យព្រះអង្គឌួង, លោកវេជ្ជបណ្ឌិត កាក់ សីលា នាយកមនី្ទរពេទ្យបង្អែក ខេត្តបាត់ដំបង និងលោកសាស្រ្តាចារ្យ យិន ស៊ីណា នាយកមនី្ទរពេទ្យបង្អែក ខេត្តកំពង់ចាម។

នាឱកាសនោះឯកឧត្តមវេជ្ជបណ្ឌិតឯកទេស តាន់ សុគុន នាយកមនី្ទរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានគោរពថ្លែងអំណរគុណចំពោះឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ដែលបានផ្តល់កិតិ្តយសជាអធិបតីក្នុងពិធីចុះហត្ថលេខាលើគម្រោងកិច្ចសហប្រតិបតិ្តការរវាងមនី្ទរពេទ្យថ្នាក់ជាតិ និង​មនី្ទរពេទ្យបង្អែកខេត្ត ជាមួយមនី្ទរពេទ្យ Gabriel CHU CLERMONT-FERRAND et Hopital Purpan CHU Toulouse ប្រទេសបារាំង៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនសំណុំរឿង៤ករណីនៃឃុំព្រែកខ្សាច់ទៅសាលាដំបូងរាជធា​​នី​​​​ភ្នំ​​​​​ពេ​​​​​​​ញ
2026/09/29 08:15:35 pm        1
ក្រសួងការងារ និងសេវាកម្មវាយតម្លៃសកល AQA នៃចក្រភពអង់គ្លេស ចុះ MoU ពង្រឹងភាពជាដៃគូអភិវឌ្ឍជំនាញ និងការពង្រឹងគុណភាព TVET ដើម្បីលើកកម្ពស់ជំនាញកម្លាំងពលកម្មស្របតាមតម្រូវការឧស្សាហកម្ម និងបច្ចេកវិទ្យា
2026/09/29 08:03:09 pm        1
ម្ចាស់សហគ្រាសផលិតសំបកវេចខ្ចប់ និងអ្នកវេចខ្ចប់ផលិតផល បានកំពុងរួមគ្នាបង្កើត និងគាំទ្រផលិតផលជាតិ
2026/09/29 07:03:16 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនសំណុំរឿង៤ករណីនៃឃុំព្រែកខ្សាច់ទៅសាលាដំបូងរាជធា​​នី​​​​ភ្នំ​​​​​ពេ​​​​​​​ញ

2026/09/29 08:15:35 pm
​ក្រសួងការងារ និងសេវាកម្មវាយតម្លៃសកល AQA នៃចក្រភពអង់គ្លេស ចុះ MoU ពង្រឹងភាពជាដៃគូអភិវឌ្ឍជំនាញ និងការពង្រឹងគុណភាព TVET ដើម្បីលើកកម្ពស់ជំនាញកម្លាំងពលកម្មស្របតាមតម្រូវការឧស្សាហកម្ម និងបច្ចេកវិទ្យា
2026/09/29 08:03:09 pm
​នេប៉ាល់ផ្អាកប្រតិបត្តិការស្វែងរក បន្ទាប់​ពី​មនុស្ស ១៦នាក់ បានប៉ើង​ទៅតាម​បំណាក់​​ទឹកកក ​
2026/09/29 07:12:25 pm
​ម្ចាស់សហគ្រាសផលិតសំបកវេចខ្ចប់ និងអ្នកវេចខ្ចប់ផលិតផល បានកំពុងរួមគ្នាបង្កើត និងគាំទ្រផលិតផលជាតិ
2026/09/29 07:03:16 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីចម្រើនព្រះបរិត្ត និងដាក់បិណ្ឌវេនទី៤ នៅវត្តឧណ្ណាលោម
2026/09/29 06:53:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/29 03:54:31 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/25 11:34:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/26 04:53:45 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/29 02:52:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm