ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ មានករណីបាញ់ប្រហាមសម្លាប់មនុស្សយ៉ាងរង្គាលដល់ទៅ៧ លើក។ យោងតាមមជ្ឈមណ្ឌលតាមដានអំពើហិង្សាដោយអាវុធ Gun Violence Archive ជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញដែលបានឃ្លាំមើលអំពើហិង្សាពាក់ព័ន្ធនឹងអាវុធរបស់សហរដ្ឋអាមេរិកចំនួននៃការបាញ់ប្រហារស្លាប់មនុស្សយ៉ាងរង្គាលនៅក្នុងសហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ទី១៥មេសា គឺខ្ពស់ជាងថ្ងៃណាៗទាំងអស់ក្នុងឆ្នាំ២០២៣នេះ ។

ករណីបាញ់បោះសេរី បានកើតឡើងទូទាំងរដ្ឋចំនួន៦របស់សហរដ្ឋអាមេរិក ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០នាក់។ ការបាញ់ប្រហារដ៏សាហាវភាគច្រើននៅក្នុងរដ្ឋ Alabama ជាទីដែលខ្មាន់កាំភ្លើងម្នាក់ បានដាក់គោលដៅលើកម្មវិធីខួបកំណើត Sweet 16 party សម្លាប់មនុស្ស៤នាក់ អាយុចន្លោះ១៧ និង២៣ឆ្នាំ និងបណ្ដាលឲ្យមនុស្ស២៨នាក់ផ្សេងទៀត រងរបួស។ មនុស្ស២នាក់ផ្សេងទៀត បានស្លាប់ក្នុងការបាញ់កប្រហារមួយនៅឧទ្យានល្វីស្វីល រដ្ឋខិតថាក់គី ជាទីដែលសហគមន៍នេះ នៅតែញំាញីដោយការបាញ់សម្លាប់រង្គាល នៅធនាគារកាលពីថ្ងៃទី១០មេសា។
ទាំងទូរទស្សន៍ CNN ទាំងមជ្ឈមណ្ឌលតាមដានអំពើហិង្សាដោយអាវុធ កំណត់ការបាញ់ប្រហារដ៏រង្គាលថាជាការបាញ់ប្រហារដែលបណ្តាលឲ្យមនុស្ស៤នាក់រងរបួស ឬច្រើននាក់ស្លាប់ឬច្រើនជាងនេះ ដោយមិនរាប់បញ្ចូលអ្នកបាញ់ប្រហារនោះទេ។
យោងតាមមជ្ឈមណ្ឌលតាមដានអំពើហិង្សាដោយអាវុធ មុនចុងសប្ដាហ៍កន្លងទៅនេះ មានការបាញ់ប្រហារច្រើនបំផុតក្នុងពេលមួយថ្ងៃនៅឆ្នាំថ្មីនេះ ដែលបានមើលឃើញការបាញ់ប្រហារចំនួន៦លើក។
ប៉ុន្តែការបាញ់សម្លាប់រង្គាលដល់ទៅ៧លើកក្នុងរយៈពេលតែមួយថ្ងៃ មិនមែនជាចំនួនខ្ពស់បំផុតដែលប្រទេសមួយមួយនេះបានមើលឃើញនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនោះទេ។ រៀងរាល់ថ្ងៃចុងសប្ដាហ៍ទី៤កក្កដា ចន្លោះឆ្នាំ២០២០ដល់២០២២ យ៉ាងហោចណាស់មានការបាញ់សម្លាប់រង្គាលមួយថ្ងៃដែលមានអ្នកស្លាប់កើនឡើងទ្វេដង៕