បាល់ទាត់៖ ក្លិបអេស្ប៉ាញ Valencia CF បានសំរេចបណ្តេញអ្នកចាត់ការលោក Javi Garcia ចេញពីតំណែងហើយក្រោយដឹកនាំបាន ១០ខែ។ ការសំរេចចែកផ្លូវគ្នានេះបន្ទាប់ពី Valencia បរាជ័យចុងក្រោយបំផុតក្នុងទឹកដីខ្លួនឯងក្រោមថ្វីជើង Barcelona ៣-២ កាលពីថ្ងៃអាទិត្យបូករួមទាំងរដូវកាលដ៏អាក្រក់របស់ Valencia ផងដែរ។
លោក Javi Garcia ដែលជាអតីតអ្នកចាត់ការរបស់ក្លិបអង់គ្លេស Watford រូបនេះដឹកនាំក្រុមឈ្នះតែ ៨ប្រកួតប៉ុណ្ណោះ ខណៈអតីតជើងឯកអេស្ប៉ាញ ៦សម័យមួយនេះធ្លាក់មកដល់លេខ ១៤ មាន ៣៦ពិន្ទុ និងនៅពីលើតំបន់គ្រោះថ្នាក់តែ ៦ពិន្ទុប៉ុណ្ណោះនៅសល់ ៤ប្រកួតទៀតចប់រដូវកាល។ ជំនួយការលោក Salvador Gonzalez នឹងឡើងមកដឹកនាំក្រុមបណ្តោះអាសន្ន រហូតក្លិបរកបានអ្នកចាត់ការថ្មី៕
អត្ថបទ៖នាង សុភាវុធ