ចិនទាត់ចោលការលាបពណ៌ ដោយជំរុញឲ្យក្រុមប្រទេស G7 បញ្ឈប់ការបង្កើតការប្រឈមរវាងក្រុម

2023/04/19 04:09:05 pm        212

កាលពីថ្ងៃអង្គារប្រទេសចិន បានជំរុញក្រុមប្រទេស G7 ឲ្យបញ្ឈប់ការបង្កើតការខ្វែងគំនិតគ្នាឬ ដុតបញ្ឆេះឲ្យមានការប្រឈមដាក់គ្នារវាងក្រុមសម្ព័ន្ធមិត្ត ជាការឆ្លើយតទៅនឹងសេចក្ដីថ្លែងការណ៍មួយ ធ្វើឡើងដោយបណ្តារដ្ឋមន្ត្រីការបរទេសនៃក្រុម​ប្រទេស​មានឧស្សាហកម្មលូតលាស់ទាំង៧ ដែលទីក្រុងប៉េកាំងបាននិយាយថា ជាការលាបពណ៌។

លោក Wang Wenbin អ្នកនាំពា្យក្រសួងការបរទេសចិន បាននិយាយនៅសន្និសីទសារព័ត៌មាន​ប្រចាំថ្ងៃក្នុងទីក្រុងប៉េកាំងថា ក្រុមប្រទេស G7 មិនអើពើចំពោះជំហររបស់ចិន ច្រានចោលការពិត ជ្រៀតជ្រែកពេញទំហឹងនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន និងបង្កាច់បង្ខូច បន្ទច់បង្អាក់ចិនដោយចេតនា ។

លោក Wang បាននិយាយថា ប្រទេសចិន បានបង្ហាញការមិនពេញចិត្តជាខ្លាំង ព្រមទាំងជំទាស់​ដាច់ខាតចំពោះបញ្ហានេះ និងបាននិយាយខ្លាំងៗទៅកាន់ប្រទេសជប៉ុន ដែលបានធ្វើជាម្ចាស់​ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសរបស់នៃក្រុមប្រទេសជាសមាជិក G7 រយៈពេល៣ថ្ងៃ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារបន្ទាប់ពីកិច្ចប្រជុំដែលបានធ្វើឡើងនៅកណ្តាលប្រទេសជប៉ុន ក្រុមប្រមុខការទូតG7 បានអះអាងជាថ្មីនូវអ្វីដែលពួកគេ​បាននិយាយថា "សារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់" ហើយបាន​សម្តែង​ការព្រួយបារម្ភអំពីសមុទ្រចិនខាងកើត សមុទ្រចិនខាងត្បូង និងតំបន់ស្វយ័តស៊ីនជាំង និងទីបេតិ៍។

ដោយកត់សម្គាល់ពីស្ថិរភាពបច្ចុប្បន្ននៅសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង លោក Wang បានជំរុញឲ្យ បណ្តាប្រទេសពាក់ព័ន្ធ គោរពកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសក្នុងតំបន់ដើម្បី​ការពារសន្តិភាព និងស្ថិរភាព ហើយបញ្ឈប់ការបង្កជម្លោះរវាងគ្នានិងគ្នា ឬបង្កើតការប្រឈមដាក់គ្នា​រវាងក្រុមប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        147
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        137
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm