IFCជួយកម្ពុជា សិក្សាបង្កើតមជ្ឍមណ្ឌល​ភស្តុភារកម្ម ដើម្បីលើកកម្ពស់ការតភ្ជាប់ និងសមាហរណកម្មក្នុងតំបន់

2023/04/19 06:41:46 pm        477

ភ្នំពេញ៖ ដើម្បីជួយកម្ពុជាឲ្យសម្រេចបាននូវគោលបំណងរបស់ខ្លួន ដើម្បីក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មថ្មីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ IFC នៃធនាគារពិភពលោក បានចុះកិច្ចព្រមព្រៀងថ្មីមួយ ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបង្កើតភាពជាដៃគូរវាងវិស័យសាធារនៈ និងវិស័យឯកជន សម្រាប់មជ្ឈមណ្ឌលភស្តុភារកម្មមួយក្នុងខេត្តព្រះសីហនុ។

ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងថ្មីនេះ ធ្វើឡើងនៅថ្ងៃទី១៩ ខែមេសា ដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ​ និងដឹកជញ្ជូន និងលោក Asad Yaqub តំណាងរបស់ IFC ប្រចាំប្រទេសកម្ពុជា។

ក្រោមកិច្ចព្រមព្រៀងថ្មីនេះ IFC ជាទីប្រឹក្សាដឹកនាំផ្តាច់មុខ ក្នុងការរៀបចំរចនាសម្ព័ន្ធប្រតិបត្តិការ PPP និងគាំទ្ររដ្ឋាភិបាលក្នុងការដេញថ្លៃដែលមានលក្ខណៈប្រកួតប្រជែងជាអន្តរជាតិ ដើម្បី​ជ្រើសរើស​ក្រុមហ៊ុនវិនិយោគឯកជនដែលមានគុណវុឌ្ឍិស្របតាមច្បាប់​ ភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន ​របស់ប្រទេសកម្ពុជា។

គម្រោងនេះត្រូវបានគេរំពឹងថា នឹងត្រូវបានដំណើរការឡើងជាដំណាក់​កាល​ ជាមួយ​នឹងដើមទុន​សរុប​ប្រមាណជា​ ២០០ លានដុល្លារ។

ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា មជ្ឈមណ្ឌល​ភស្តុភារកម្មក្រុងព្រះសីហនុ គឺជា​មជ្ឈមណ្ឌល​ភស្តុភារកម្មអាទិភាពមួយក្នុងចំណោម ​មជ្ឈមណ្ឌល​ភស្តុភារកម្ម​អាទិភាពចំនួនពីរ ដែល​ត្រូវអភិវឌ្ឍន៍​ក្នុងប្រទេសកម្ពុជា។ គោលបំណងរបស់យើង ​គឺយកប្រទេសកម្ពុជាធ្វើជាមជ្ឈមណ្ឌល​ផ្ទេរភស្តុភារកម្មប្រចាំតំបន់ក្នុងតំបន់អាស៊ីអាគ្នេយ៍។

ឯកឧត្តម ថ្លែងថា៖ "តាមរយៈការធ្វើការជាមួយ IFC យើងអាច​ទាញយកផលពីជំនាញ​ជាសាកល​របស់​ពួកគេ នៅពេលដែល យើងស្វែងរកជម្រើសដ៏ល្អបំផុត ដើម្បីជំរុញការចូលរួមពីវិស័យឯកជន​ក្នុងការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្មដ៏សំខាន់នេះ​នៅក្នុងប្រទេសកម្ពុជា។"

ជាមួយនឹងទីតាំងយុទ្ធសាស្ត្ររបស់ខ្លួននៅ​ភាគនិរតី​តាមឆ្នេរសមុទ្រកម្ពុជា និងដោយមានការ​តភ្ជាប់​ល្អ ជាមួយផ្លូវថ្នល់ ផ្លូវដែក និងផ្លូវអាកាស មជ្ឈមណ្ឌល​មណ្ឌល​ភស្តុភារកម្មនេះអាចបំពេញ​បន្ថែម​ទៅឲ្យកំពង់ផែក្រុងព្រះសីហនុ ដែលជាកំពង់ផែសមុទ្រទឹកជ្រៅអន្តរជាតិ និងពាណិជ្ជកម្មតែមួយគត់​របស់កម្ពុជា​ ដែលគ្រប់គ្រងពីរភាគបីនៃចំនួន​កុងតឺន័រទាំង​អស់ដែលឆ្លងកាត់ប្រទេសកម្ពុជា ។ មជ្ឈមណ្ឌលភស្តុភារកម្មទំនើប រួមជាមួយការដឹកជញ្ជូនដែលគាំទ្រកំពង់ផែនេះ នឹងជួយ​ពន្លឿន​ចលនានៃការនាំចេញ ការនាំចូល​ និងកាត់បន្ថយការកកស្ទះនៅកំពង់ផែ។

គម្រោងនេះនឹងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងកាត់បន្ថយ ថ្លៃដើមដឹកជញ្ជូននៅក្នុងប្រទេស ដែលបច្ចុប្បន្ននេះកម្ពុជាកំពុងស្ថិតក្នុងចំណោមប្រទេសដែលមានថ្លៃដឹកជញ្ជូនខ្ពស់​បំផុតនៅ​អាស៊ីបូព៌ា និងជាឧបសគ្គដ៏ធំមួយចំពោះការប្រកួតប្រជែង​ និងការធ្វើពិពិធកម្ម។

ក្រុមហ៊ុនវិនិយោគត្រូវបានរំពឹងថា​ នឹងផ្តល់ហិរញ្ញប្បទាន អភិវឌ្ឍន៍​ និងដំណើរការហេដ្ឋារចនាសម្ព័ន្ធ គ្រឿង បរិក្ខារ ​និងប្រព័ន្ធនានានៅក្នុងមជ្ឈមណ្ឌល​ភស្តុភារកម្ម​ក្រោមកិច្ច​សន្យារយៈពេលវែង​ក្នុង​ភាពជាដៃគូររវាងរដ្ឋាភិបាល ​និងវិស័យឯកជន។ ការផ្តល់កិច្ចសន្យាទៅឲ្យអ្នកដេញថ្លៃឈ្នះ ទំនង​ជានឹងត្រូវធ្វើឡើង​នៅចុងឆ្នាំ ២០២៤ ដោយ​មជ្ឈមណ្ឌល​នេះនឹងត្រូវសាងសង់ក្នុងរយៈពេល ៣ ឆ្នាំ៕

អត្ថបទ ៖ វណ្ណៈ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        194
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm