រដ្ឋមន្រ្តីកសិកម្មណែនាំក្រុមសង្គ្រោះសត្វព្រៃ បង្កើនទំនុកចិត្តលើការអភិរក្សសត្វព្រៃដល់មហាជន

2023/04/19 08:59:28 pm        220

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ណែនាំក្រុម​សង្គ្រោះ​សត្វព្រៃ បង្កើនទំនុកចិត្តលើការអភិរក្សសត្វព្រៃដល់មហាជន។

ឯកឧត្តម ឌិត ទីណា លើកឡើងបែបនេះ ក្នុងកិច្ចប្រជុំមួយ កាលពីរសៀលថ្ងៃទី១៨ មេសា ឆ្នាំ២០២៣នេះ ជាមួយក្រុមសង្គ្រោះសត្វព្រៃបន្ទាន់របស់កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ប្រចាំកម្ពុជា​ នៅទីស្តីការក្រសួង។

ក្នុងកិច្ចប្រជុំនាឱកាសនេះ ​ឯកឧត្តមរដ្ឋមន្ត្រី ​បានណែនាំឱ្យក្រុមការងារសង្គ្រោះសត្វព្រៃបន្ទាន់ ធ្វើការ​សហការគ្នាឱ្យបានល្អ ​កសាងទំនុកជាមួយគ្នា ​ធ្វើការរួមគ្នាលើការការពារនិងអភិរក្សសត្វព្រៃ ដោយ​ត្រូវមានផែនការ​ច្បាស់លាស់​ មានយុទ្ធសាស្ត្រឆ្លើយតប​នឹងបញ្ហាជាក់ស្តែង និងស្ថានភាព​កាលៈទេសៈភ្លាមៗ​ប្រកបដោយប្រសិទ្ធភាព​ និងនិរន្តរភាព។

ទាក់ទងនឹងការងារនេះ ត្រូវធ្វើយ៉ាងណាឱ្យស្របច្បាប់ ​និងទទួលបានការសាទរ ​គាំទ្រពីមហាជន ហើយ​ប្រសិនបើអ្នកមានឆន្ទៈចង់ចិញ្ចឹមសត្វ ​គឺចិញ្ចឹមឱ្យស្របច្បាប់ ដោយមិនមានការជួញដូរ​ឡើយ​។

លើសពីនេះទៀត​ ឯកឧត្តម បានណែនាំឱ្យក្រុមការងារ​សង្គ្រោះ​សត្វព្រៃ​បន្ទាន់នេះ ​ត្រូវ​ធ្វើ​ការងារ​ដោយ​តម្កល់​ប្រយោជន៍​ជាតិ​ជាធំ ​មានគោលដៅរួមតែមួយ ​យល់ពីគ្នាទៅវិញទៅមក និងរួមគ្នាដោះស្រាយបញ្ហា។

សូមបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​បានសហការជាមួយអង្គការសម្ព័ន្ធមិត្ត​សត្វព្រៃ ​ចាប់តាំងពីឆ្នាំ២០០១​ ដោយបានចុះកិច្ចព្រមព្រៀងអនុវត្តគម្រោងចំនួន ​៨មកហើយ និងបានចំណាយថវិកា​គម្រោងអស់ជាង ​៣៤,៥លានដុល្លាលើក្រុមការងារសង្គ្រោះសត្វព្រៃបន្ទាន់ កម្មវិធីថែទាំសត្វព្រៃ ​កម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញ​ភាគខាងត្បូង និងគម្រោងអប់រំបរិស្ថាន​ចល័តចាប់តាំងពីឆ្នាំ២០០១ដល់២០១៦។

ក្រុមការងារនេះ ​គឺជាក្រុមអន្តរាគមន៍ដឹកនាំដោយរដ្ឋបាលព្រៃឈើប្រតិបត្តិការទូទាំងប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ ​និងបង្ក្រាបបទល្មើសជួញដូរសត្វព្រៃ ​និងការដឹកជញ្ជូន​សំណាក​សត្វព្រៃខុសច្បាប់ ដែលមានសមាភាពមកពីរដ្ឋបាលព្រៃឈើ ​រដ្ឋបាលជលផល​ កងកម្លាំង​រាជអាវុធហត្ថលើ​ផ្ទៃប្រទេស និង​បុគ្គលិកអង្គការសម្ព័ន្ធមិត្តសត្វព្រៃសរុប ១៦រូប។

ចំពោះកម្មវិធីថែទាំសត្វព្រៃដែលសង្គ្រោះ​បាន​មាននៅឧទ្យានសួនសត្វ ​និងមជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃភ្នំតាម៉ៅ ​ការដោះលែងសត្វព្រៃនៅក្នុងព្រៃឧទ្យានអង្គរ ​និងនៅជីផាត​ ខេត្តកោះកុង៕ អត្ថបទ៖ឈិត បូរ៉ាវី  

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        97
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        203
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        184

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm