ភ្ញៀវទេសចរនៅតែបន្ដទៅទស្សនាបេះដូងបត់ក្នុងបរិវេណប្រាសាទអង្គរ ទោះបីពិធីបុណ្យចូលឆ្នាំថ្មីបានបញ្ចប់ហើយក្ដី

2023/04/19 10:01:26 pm        819

សៀមរាប៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ បានបញ្ចប់ហើយក្ដី ប៉ុន្ដែប្រជាពលរដ្ឋខ្មែរ ក៏​ដូចជា​ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ នៅតែបន្ដទស្សនាសួនបេះដូងបត់ នៅ​ក្នុងបរិវេណអង្គរ​ជាបន្ដបន្ទាប់ ដើម្បីផ្ដិតយករូបភាពទុកជាអនុស្សាវរីយ៍។

លោក ឡេក គឹមលីន ប្រធាន​គ្រប់គ្រង​ភ្នាក់ងារ​ទេសចរ​នៅប្រាសាទអង្គរ នៃ​អាជ្ញាធរជាតិអប្សរា បាន​ឱ្យដឹងថា ​ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣នេះ​ អ្នកទេសចរជាតិ ​និងអន្ដរជាតិ ទៅ​ទស្សនា​បេះដូងបត់នៅសួនបេះដូង ក្នុងបរិវេណប្រាសាទអង្គរជាង ​៣ម៉ឺន៦ពាន់នាក់ បន្ទាប់ពី​បញ្ចប់​ពិធី​ព្រឹត្ដិការណ៍​អង្គរ​សង្ក្រាន្ដ ​នៃពិធីអបអរចូលឆ្នាំថ្មីប្រពៃណីខ្មែរ ប៉ុន្ដែភាគច្រើនជាអ្នកទេសចរជាតិ។

លោក បានបន្ដថា ​ពួកគាត់ទៅទស្សនាបេះដូងបត់នេះ ​បានថតរូបជាអនុស្សាវរីយ៍ ហើយបង្ហាញ​ពីភាព​សប្បាយរីករាយនូវរូបភាព​ដោតបេះដូង​ចេញ​ជា​រូបរាង​អក្សរ​បេះដូងខ្មែរ។

លោកថា នៅថ្ងៃខាងមុខនេះ ​ក្រុមការងាររៀបចំបេះដូងនឹងដកចេញវិញនាពេលឆាប់ៗខាងមុខនេះ ប៉ុន្ដែយ៉ាងនេះក្ដី ​មន្ដ្រីអាជ្ញាធរជាតិអប្សរា បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ទស្សនាប្រាសាទ​អង្គរវត្ដ​បន្ដទៀត​ ហើយស្នើរឱ្យជួយថែរក្សាបរិស្ថាន​ គោរព​ក្រមប្រតិបត្ដិអង្គររួមមាន៖ ការ​ស្លៀកពាក់ខ្លី សិចស៊ី ហាមប៉ះក្បាច់ចម្លាក់​ ស្រែកឡូឡា ​ហាមជក់បារីជាដើម ​ដើម្បីរក្សា​ និងលើកតម្លៃវប្បធម៌ អរិយធម៌ខ្មែរ៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm